ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ពុំមានពលរដ្ឋខ្មែរបាត់បង់ជីវិត ឬរងគ្រោះថ្នាក់ ដោយគ្រោះរញ្ជួយ ក្នុងប្រទេសជប៉ុនឡើយ ហើយរាជរដ្ឋាភិបាល កំពុងតាមដានយ៉ាងយកចិត្តទុកដាក់។ តាមរយៈសេចក្ដីថ្លែងការណ៍ព័ត៌មាន បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ ៣ចំណុច អំពីស្ថានភាពពលរដ្ឋខ្មែររស់នៅ ក្នុងប្រទេសជប៉ុន បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត៧,៦វ៉ិចទ័រ នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤...
ចិន៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ថា ក្រុមអ្នកជួយសង្គ្រោះនៅក្នុងភូមិដាច់ស្រយាលមួយនៃភាគពាយព្យប្រទេសចិន បានធ្វើឲ្យមានគំនរបាក់បែកផ្ទះសម្បែងដែលដួលរលំនៅក្នុងស្ថានភាពត្រជាក់នៅថ្ងៃអង្គារនេះ បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏សាហាវបំផុតរបស់ប្រទេសនេះ នៅក្នុងរយៈពេលជាច្រើនឆ្នាំបានសម្លាប់មនុស្សយ៉ាងហោចណាស់១២៧នាក់ ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើងនៅមុនពាក់កណ្តាល អធ្រាត្របានបណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់១១៣នាក់ និងរបួសជាង៥៣០នាក់នៅក្នុងខេត្ត Gansu ជាតំបន់ក្រីក្រ គិតត្រឹមរសៀលថ្ងៃអង្គារនេះ ។កាសែតរដ្ឋ People’s Daily បានរាយការណ៍មកថា...
ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,២រ៉ិចទ័រ បានវាយប្រហារមកលើខេត្ត Papua ស្ថិតនៅភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃសុក្រនេះ ។ ទីភ្នាក់ងារខាងលើនេះបានរាយការណ៍មកថា គ្រោះរញ្ជួយដីបានកើតឡើងនៅវេលាម៉ោង១០និង០២នាទីព្រឹក ម៉ោងនៅទីក្រុងហ្សាការតា ត្រូវនឹងម៉ោង៣និង០២នាទីម៉ោងសកល ដោយចំណុចកណ្តាលរបស់គ្រោះរញ្ជួយដីនេះស្ថិតនៅចម្ងាយ២៩ គីឡូម៉ែត្រភាគអាគ្នេយ៍នៃតំបន់...
ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ថា ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ BMKG របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,៣រ៉ិចទ័រ បានរញ្ជួយនៅខេត្ត East Nusa Tenggara នៅភាគកណ្តាលនៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនបណ្តាលឱ្យមានរលកយក្សស៊ូណាមិ នោះទេ ។...
តួកគី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដីដ៏ខ្លាំងបំផុត ក្នុងរយៈពេលជិត១សតវត្សរ៍ បានវាយប្រហារប្រទេសតួកគី និងស៊ីរី កាលពីព្រឹកថ្ងៃចន្ទនេះ ដោយបានសម្លាប់មនុស្ស អស់ជាង១.៤០០នាក់ នៅក្នុងដំណេករបស់ពួកគេ ដោយអគារបាក់ស្រុត និងបណ្តាលឱ្យមានការញ័រ នៅឆ្ងាយ ដូចជា នៅ Greenland...