តូក្យូ៖ នាយករដ្ឋមន្ត្រីជវ៉ុនលោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា ប្រទេសជប៉ុននឹង “ធ្វើការឆ្លើយតបសមស្រប” ចំពោះសារនៃការអាណិតអាសូរ របស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលបានផ្ញើបន្ទាប់ពីការរញ្ជួយដីដ៏សាហាវ ដែលបានវាយប្រហារឧបទ្វីបណូតូ នៅថ្ងៃចូលឆ្នាំថ្មី។ ថ្លែងនៅក្នុងសម័យប្រជុំសភា លោក គីស៊ីដា មិនបានរៀបរាប់លម្អិតបន្ថែមទៀតអំពីរបៀប ដែលលោកនឹងថ្លែងសារដ៏កម្រពីលោក គីម នោះទេ ប៉ុន្តែលោកបានរំលឹកឡើងវិញ...
តូក្យូ៖ រដ្ឋាភិបាលជប៉ុនឲ្យដឹងថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធពីគ្រោះរញ្ជួយដី ដែលបានអង្រួនកណ្តាលប្រទេសជប៉ុន នៅថ្ងៃបុណ្យចូលឆ្នាំថ្មី អាចនឹងកើនឡើងដល់ ២,៦ ទ្រីលានយ៉េន (១៧,៦ ពាន់លានដុល្លារ)។ ការរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័រ ដែលបានវាយប្រហារឧបទ្វីប ណូតូ នៅភាគកណ្តាលប្រទេសជប៉ុន បានបន្ថែមភាពមិនប្រាកដប្រជាលើសេដ្ឋកិច្ច ចំពេលមានការព្រួយបារម្ភអំពី ផលប៉ះពាល់អវិជ្ជមាននៃការរឹតបន្តឹង រូបិយវត្ថុក្នុងប្រទេសជឿនលឿន និងការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិន។ រដ្ឋាភិបាលបានឲ្យដឹងថា...
តូក្យូ៖ យ៉ាងហោចណាស់មនុស្ស ១៣ នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់នៅក្នុងការរញ្ជួយដីដ៏ខ្លាំងដែលបានវាយប្រហារឧបទ្វីបណូតូ និងតំបន់ជុំវិញនៅកណ្តាលប្រទេសជប៉ុន នៅថ្ងៃចូលឆ្នាំសកល ខណៈដែលមានរបាយការណ៍អំពីការខូចខាតកាន់តែច្រើន ហើយក្រុមអ្នកជួយសង្គ្រោះបាននិងកំពុងស្វែងរកអ្នករស់រានមានជីវិតនៅថ្ងៃអង្គារនេះ។ ការរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័រ បានបណ្តាលឱ្យមានការខូចខាតរចនាសម្ព័ន្ធ និងអគ្គីភ័យយ៉ាងទូលំទូលាយនៅក្នុងទីក្រុង Wajima ក្នុងខេត្ត Ishikawa ហើយអណ្តាតភ្លើងនៅតែឆាបឆេះនៅក្នុងតំបន់មួយចំនួន ខណៈដែលការបន្តការរញ្ជួយដី និងកម្ទេចថ្មនៅតាមដងផ្លូវបានរារាំងដល់ប្រតិបត្តិការជួយសង្គ្រោះ។ មន្ត្រីក្រុងបានឲ្យដឹងថា អ្នកស្លាប់រួមមានជនរងគ្រោះ៧នាក់នៅមន្ទីរពេទ្យក្រុង...