ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ថា ទីភ្នាក់ងារអាកាសធាតុ និងមន្ត្រីបានលើកឡើងថា គ្រោះរញ្ជួយដីកម្រិត៦,១រ៉ិចទ័រ បានវាយប្រហារខេត្ត ម៉ាលូគូ ស្ថិតនៅភាគខាងកើតនៃប្រទេសឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃពុធនេះ ប៉ុន្តែមិនមានរបាយការណ៍អំពីអ្នកស្លាប់ ឬការខូចខាតណាមួយ ត្រូវបានចេញផ្សាយនៅឡើយទេ ។ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ បានចេញផ្សាយព័ត៌មានស្តីពី ការរញ្ជួយដីកម្រិត៦,២ រ៉ិចទ័រ មុនពេលធ្វើការកែសម្រួល គ្រោះរញ្ជួយដីនេះឡើងវិញ ។ ទីភ្នាក់ងារនេះមិនបាន ចេញការព្រមានអំពី រលកយក្សស៊ូណាមិនោះទេ ខណៈដែលការរញ្ជួយ មិនបានបង្កជារលកយក្សស៊ូណាមិ ។ ទីភ្នាក់ងារខាងលើបានឲ្យដឹងថា ការរញ្ជួយដីនេះបានវាយប្រហារនៅម៉ោង ៤និង២៥នាទីព្រឹក ម៉ោងក្នុងស្រុកថ្ងៃពុធ ត្រូវនឹងម៉ោង១៩និង២៥នាទីម៉ោងសកល ។ដោយចំណុចកណ្តាលនៃ គ្រោះរញ្ជួយដីនេះស្ថិតនៅចម្ងាយ៨៦គីឡូម៉ែត្រ ភាគឦសាននៃស្រុកMaluku Barat Daya និងមានជម្រៅ១៣១គីឡូម៉ែត្រ នៅក្រោមបាតសមុទ្រ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្ស១២នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៥,៦រ៉ិចទ័របានវាយប្រហារមកលើខេត្ត Badghis ភាគខាងលិចនៃប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទ ។ ចៅហ្វាយស្រុក Mohammad Saleh Purdil បានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួថា “តំបន់ដែលរងគ្រោះខ្លាំងជាងគេ គឺតំបន់ Badruk, Darband-e-Safed និង Khak Polak...
អ៊ូឡាន បាទ័រ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ថា គ្រោះរញ្ជួយដីកម្រិត ៦.រ៉ិចទ័រ បានវាយប្រហារមកលើខេត្ត Govi-Altai ដែលស្ថិតនៅភាគខាងលិច នៃប្រទេសម៉ុងហ្គោលី កាលពីល្ងាចថ្ងៃចន្ទ នេះបើយោងតាមវិទ្យាស្ថានតារាសាស្ត្រ និងភូគព្ភសាស្ត្ររបស់ប្រទេសនេះ បានឲ្យដឹងដូច្នេះ ។ ការរញ្ជួយដីនេះបានកើតឡើងនៅចម្ងាយ ៤៦គីឡូម៉ែត្រ ស្ថិតនៅភាគឦសាននៃក្រុង Altai soum...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ថា ការិយាល័យអាកាសធាតុបានឲ្យដឹងថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារនៅឆ្នេរសមុទ្រ ភាគខាងកើតនៃកោះតៃវ៉ាន់ កាលពីល្ងាចថ្ងៃចន្ទនេះ ដោយមានការរញ្ជួយនៅក្នុងរដ្ឋធានីតៃប៉ិ ប៉ុន្តែមិនមានរបាយការណ៍ភ្លាមៗ អំពីការខូចខាតនោះទេ ។ ការិយាល័យអាកាសធាតុបានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រ និងមានជម្រៅ១៩គីឡូម៉ែត្រ ។...
តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានចេញផ្សាយការប៉ាន់ប្រមាណ ការខូចខាតថ្មីក្រោមសេណារីយ៉ូ នៃការរញ្ជួយដីកម្រិត ៩រ៉ិចទ័រដែលបានវាយប្រហារ នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគឦសាន និងភាគខាងជើង ប្រទេសជប៉ុនដោយ ព្រមានមនុស្សរហូតដល់ ១៩៩០០០នាក់នៅក្នុងខេត្តចំនួន ៧ រួមទាំង ហុកកៃដូ និង អាអូម៉ូរិ អាចស្លាប់បាត់បង់ជីវីត។ ក្រុមប្រឹក្សាគ្រប់គ្រងគ្រោះ មហន្តរាយកណ្តាលបានព្យាករណ៍ថា អ្នកស្លាប់ភាគច្រើននឹងបណ្តាល មកពីរលកយក្សស៊ូណាមិ ហើយអគារអតិបរមា...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧,៣រ៉ិចទ័រ អង្រួនភាគខាងជើងនៃប្រទេសប៉េរូ នៅវេលាម៉ោង ៦និង៥២ល្ងាច ថ្ងៃអាទិត្យនេះ ម៉ោងនៅប៉េកាំង ។ នេះបើយោងតាមមជ្ឈមណ្ឌលបណ្តាញតាមដានគ្រោះរញ្ជួយដីចិន (CENC) បានឲ្យដឹងដូច្នេះ ។ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីត្រូវបានត្រួតពិនិត្យដែលមានរង្វាស់៤.៥០ដឺក្រេនៃរយៈទទឹងប៉ែកខាងត្បូង និង៧៦,៧០ ដឺក្រេនៃរយៈបណ្តោយប៉ែកខាងលិច ។មជ្ឈមណ្ឌល CENC បានឲ្យដឹងថា គ្រោះរញ្ជួយដីនេះមានជម្រៅ១០០គីឡូម៉ែត្រ ។ បន្ទាប់ពីមានគ្រោះរញ្ជួយដីនេះកើតឡើង...
វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១ថា គ្រោះរញ្ជួយ ដ៏មួយបានអង្រួន នៅភាគអាគ្នេយ៏ របស់ប្រទេសក្រិច ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត ៦.០រ៉ិចទ័រ បានអង្រួននៅចម្ងាយ ១៤៩គីឡូម៉ែត្រ នៅភាគអាគ្នេយ៏...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១នេះថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិងមន្ត្រីបានឲ្យដឹង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា មនុស្សយ៉ាងតិច២០នាក់បានស្លាប់ និងជាង៤០នាក់ផ្សេងទៀត រងរបួសបន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៥.៩រ៉ិចទ័រ វាយប្រហារខេត្ត Balochistan ភាគនិរតី នៃប្រទេសប៉ាគីស្ថាន ។ អគ្គនាយកអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្តនៅ Balochistan Naseer Nasar បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយថា ជនរងគ្រោះ...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ថា ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ថា (JMA)បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,២រ៉ិចទ័រ បានអង្រួននៅក្នុងខេត្ត Ibaraki (អ៊ីបារ៉ាគី)របស់ប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ ។ គ្រោះរញ្ជួយនេះបានកើតឡើង នៅវេលាម៉ោង៧និង៤៦នាទីព្រឹក ម៉ោងក្នុងស្រុក ចំណុចកណ្តាលគ្រោះរញ្ជួយដីដែលមាន រង្វាស់៣២.២ដឺក្រេនៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១៣៨.២ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងកើត និងមានជម្រៅ៤៥០គីឡូម៉ែត្រ...
ហៃទី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ថា ចំនួនពលរដ្ឋដែលបានស្លាប់ដោយ សារគ្រោះរញ្ជួយដីកម្រិត៧,២រ៉ិចទ័រ ដែលបានកើតឡើងកាលពីថ្ងៃទី១៤ សីហា នៅក្នុងប្រទេសហៃទី បានកើនឡើងដល់២.២០៧នាក់ ជាមួយគ្នានេះដែរ ចំនួន៣៤៤នាក់នៅបន្តបាត់ខ្លួន ។ ទីភ្នាក់ងារការពារជនស៊ីវិលរបស់ប្រទេសនេះបាន រាយការណ៍ឲ្យដឹងកាលពីថ្ងៃអាទិត្យ ។ ទីភ្នាក់ងារបានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា មួយសប្តាហ៍បន្ទាប់ពីគ្រោះរញ្ជួយដី ក៏បានបន្សល់នូវអ្នករងរបួសតិចបំផុត១២.២៦៨នាក់...