ព័ត៌មានអន្តរជាតិ

ទាំងព្រឹកហ្មង! គ្រោះរញ្ជួយដី កម្រិត៦,,២រ៉ិចទ័រ វាយប្រហារខេត្ត អ៊ីបារ៉ាគី របស់ប្រទេសជប៉ុន

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ថា ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ថា (JMA)បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,២រ៉ិចទ័រ បានអង្រួននៅក្នុងខេត្ត Ibaraki (អ៊ីបារ៉ាគី)របស់ប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ ។

គ្រោះរញ្ជួយនេះបានកើតឡើង នៅវេលាម៉ោង៧និង៤៦នាទីព្រឹក ម៉ោងក្នុងស្រុក ចំណុចកណ្តាលគ្រោះរញ្ជួយដីដែលមាន រង្វាស់៣២.២ដឺក្រេនៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១៣៨.២ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងកើត និងមានជម្រៅ៤៥០គីឡូម៉ែត្រ ។

គ្រោះរញ្ជួយដីបានត្រូវគេកត់ត្រា ដែលកន្លែងខ្លះមានកម្រិត៣ នៅក្នុងខេត្ត Ibaraki ដែលជាកម្រិតរង្វាស់នៃការរញ្ជួយដី នៅក្នុងប្រទេសជប៉ុន ដែលខ្ពស់បំផុតកម្រិត៧ ។
រហូតមកដល់ពេលនេះ នៅមិនទាន់មានសញ្ញាបញ្ជាក់ ពីការកកើតឡើងរលកយក្សស៊ូណាមិ នៅឡើយទេ ៕​ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top