អត្ថបទ
គ្លីនិកជំនាញ ព្យាបាលជំងឺ គ្រាប់ឈាម និងជំងឺមហារីក មួយទៀតនៅភ្នំពេញ មានឈ្មោះថា គ្លីនិក២១ ហ៊ីម៉ាតូអុងកូ Hemato Onco Clinic21
ភ្នំពេញ៖ គ្លីនិក២១ ហ៊ីម៉ាតូអុងកូ ផ្តោតលើការព្យាបាលដោយប្រើថ្នាំជំនាន់ថ្មីៗ និងបច្ចេកវិទ្យាកោសិកាទាហ៊ានប្រឆាំងមហារីក និងថ្នាំជួសជុលរោងចក្រផលិតឈាម មានប្រសិទ្ធភាពខ្ពស់ដូចនៅប្រទេសរីកចំរើន។ គ្លីនិក២១ ហ៊ីម៉ាតូអុងកូ មានចំនុចលេចធ្លោមួយចំនួន ដូចខាងក្រោម៖ទី១ គ្លីនិកយើងមានបំពាក់នូវបច្ចេកវិទ្យាបន្សុទ្ធខ្យល់ស្អាតនិងបន្ទប់សម្ពាធខ្យល់ខ្ពស់ សម្រាប់ទទួលអ្នកជំងឺមហារីក ប្រពន្ធ័ការពារចុះខ្សោយ អ្នកជំងឺមហារីកឈាម និងអ្នកជំងឺគ្រាប់ឈាម កំរិតធ្ងន់ដទៃទៀត ដែលកំពុងមានហនិភ័យឆ្លងរោគខ្ពស់។ សមត្ថភាពរបស់បន្ទប់សម្ពាធខ្យល់ខ្ពស់ទាំងនេះទៅថ្ងៃអនាគតអាចទទួលអោយស្នាក់នៅរបស់អ្នកជំងឺព្យាបាល ដោយប្តូររោងចក្រផលិតឈាមបាន ស្របតាមកំរិតស្តង់ដានិងបទដ្ឋានព្យាបាលវេជ្ជសាស្ត្រជំងឺគ្រាប់ឈាម របស់សកលលោក...