ព័ត៌មានអន្តរជាតិ
ឃ្លាំងផ្ទុកវ៉ាក់សាំង បង្ការ ជំងឺកូវីដ១៩ របស់ប្រទេសជប៉ុន មិនមានផលប៉ះពាល់ ដោយការដាច់ ចរន្តអគ្គិសនី បណ្តាលមកពី ការរញ្ជួយដី ៧.៣រ៉ិកទ័រឡើយ
បរទេស៖ លោក Katsunobu Kato ប្រធានខុទ្ទកាល័យ បាននិយាយកាលពីថ្ងៃអាទិត្យថា ការដាច់ចរន្តអគ្គិសនីដែលបណ្តាលមកពីការរញ្ជួយដី នៅប្រទេសជប៉ុននាពេលថ្មីៗនេះ មិនបានធ្វើឱ្យប៉ះពាល់ដល់ ការផ្ទុកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅសីតុណ្ហាភាព ដែលត្រូវការនោះទេ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក Kato បានប្រាប់អ្នកយកព័ត៌មាន នៅពេលដែលត្រូវបានគេសួរថាតើកង្វះថាមពលអគ្គីសនីបានធ្វើឱ្យមានផលប៉ះពាល់ណាមួយ...