ព័ត៌មានអន្តរជាតិ
ចក្រភពអង់គ្លេស មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីលើសពី ១៤.០០០នាក់ ខណៈអ្នកស្លាប់ បន្ថែមទៀតជាង៣០០នាក់
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ថា តួលេខផ្លូវការបានប្រកាសកាលពីថ្ងៃចន្ទថា ពលរដ្ឋនៅចក្រភពអង់គ្លេស ចំនួន១៤.១០៤នាក់ផ្សេងទៀតបានធ្វើតេស្តលទ្ធផលវិជ្ជមាននៃជំងឺកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសកើនឡើងដល់៣.៩៥៩.៧៨៤នាក់ ។ ប្រទេសអង់គ្លេស ក៏បានរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀតចំនួន៣៣៣នាក់ដោយសារវីរុសកូរ៉ូណា ។ ចំនួនអ្នកស្លាប់សរុបដោយសារវីរុសកូរ៉ូណា នៅចក្រភពអង់គ្លេស នាពេលបច្ចុប្បន្ននេះ មានចំនួន១១២.៧៩៨នាក់ ។ តួលេខទាំងនេះ បូករួមទាំងពលរដ្ឋដែលបានស្លាប់ក្នុងអំឡុងពេល២៨ថ្ងៃនៃការធ្វើតេស្តរកឃើញថា...