ព័ត៌មានអន្តរជាតិ

ចក្រភពអង់គ្លេស មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីលើសពី ១៤.០០០នាក់ ខណៈអ្នកស្លាប់ បន្ថែមទៀតជាង៣០០នាក់

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ថា តួលេខផ្លូវការបានប្រកាសកាលពីថ្ងៃចន្ទថា ពលរដ្ឋនៅចក្រភពអង់គ្លេស ចំនួន១៤.១០៤នាក់ផ្សេងទៀតបានធ្វើតេស្តលទ្ធផលវិជ្ជមាននៃជំងឺកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសកើនឡើងដល់៣.៩៥៩.៧៨៤នាក់ ។

ប្រទេសអង់គ្លេស ក៏បានរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀតចំនួន៣៣៣នាក់ដោយសារវីរុសកូរ៉ូណា ។ ចំនួនអ្នកស្លាប់សរុបដោយសារវីរុសកូរ៉ូណា នៅចក្រភពអង់គ្លេស នាពេលបច្ចុប្បន្ននេះ មានចំនួន១១២.៧៩៨នាក់ ។

តួលេខទាំងនេះ បូករួមទាំងពលរដ្ឋដែលបានស្លាប់ក្នុងអំឡុងពេល២៨ថ្ងៃនៃការធ្វើតេស្តរកឃើញថា មានលទ្ធផលវិជ្ជមាន ។

តួលេខចុងក្រោយបង្អស់ត្រូវបានគេប្រកាសឲ្យដឹង ខណៈដែលចក្រភពអង់គ្លេស កំពុងតែបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញដល់ការចាក់វ៉ាក់សាំង ទប់ទល់នឹងជំងឺឆ្លងរាតត្បាតដែលស្ថិតក្រោមការត្រួតពិនិត្យ ។

តួលេខផ្លូវការចុងក្រោយបានឲ្យដឹងថា ពលរដ្ឋប្រមាណជាង១២,២លាននាក់ នៅចក្រភពអង់គ្លេស បានទទួលការចាក់វ៉ាក់សាំងក្នុងកម្រិតដំបូង ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top