ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងខ្លីថា សម្រាប់អ្នកដែលគេចវេះ ឬគេចចេញពីកន្លែងចត្តាឡីស័ក បើមិនចម្លងគេ គឺត្រឹមតែពិន័យប៉ុណ្ណោះ ប៉ុន្តែបើចម្លងគេ គឺត្រូវជាប់គុកហើយ ។ លោក គឹម សន្តិភាព បានគូសបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៩ មេសា យ៉ាងដូច្នេះថា «សូមក្រើនរំលឹក!...
ភ្នំពេញ ៖ រដ្ឋបាលខេត្តរតនគិរីបានប្រកាសថា ក្នុងករណីប្រជាពលរដ្ឋជាពិសេសខ្មែរកាត់ខ្សែរស្រឡាយចិនដែលត្រូវធ្វើដំណើរ ទៅកាន់ស្រុកកំណើតឆ្លងខេត្ត ដើម្បីចូលរួមពីធិសែនផ្នូរ ពូនផ្នូរ (ឆេងម៉េង)ក្រោយត្រឡប់មកវិញ ត្រូវធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃដោយមានការតាមដាននិងត្រួតពិនិត្យសុខភាពពីគ្រូពេទ្យជំនាញ ស្របតាមវិធានការរបស់សុខាភិបាល។ សេចក្តីណែនាំរបស់រដ្ឋខេត្តនាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ក៏បានឲ្យអ្នកចូលរួមសែន ឆេងម៉េងត្រូវចូលរួមសហការជាមួយ សមត្ថកិច្ចនិងផ្តល់ព័ត៌មានលំអិតអំពី គោលដៅដែលខ្លួនបានទៅចូលរួម ៕
ភ្នំពេញ៖ រាជរដ្ឋាភិបាលថៃបានសម្រេចផ្ដល់ជំនួយ ១០ម៉ឺនដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកដោះស្រាយតម្រូវការចាំបាច់នានាជូនពលករខ្មែរដែលកំពុងធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលចត្តាឡីស័កកូវីដ-១៩ តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នាទីស្តីការក្រសួងការបរទេស លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីខ្មែរ និងលោក ប៉ាន់យ៉ារ៉ាក់ ភូលថាប់ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលមូលប្បទានបត្រជាទឹកប្រាក់ចំនួន...
បរទេស៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឹកូវីដ១៩ កំពុងពិចារណាលើការពង្រីក រយៈពេលនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដែលធ្វើដំណើរពីទ្វីបអាហ្រ្វិក ក្នុងគោលបំណងទប់ស្កាត់ការ រីករាលដាលនៃមេរោគឆ្លងវីរុសកូរ៉ូណា ដែលបំលែងខ្លួនថ្មី ដែលត្រូវបានរកឃើញដំបូង នៅអាហ្វ្រិកខាងត្បូង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងជំងឺកូវីដ១៩ លោកស្រី Apisamai Srirangson...