ព័ត៌មានជាតិ
ក្រសួងកសិកម្ម ឱ្យបង្ការគ្រោះអគ្គីភ័យ ក្នុងចម្ការកៅស៊ូ នារដូវជ្រុះស្លឹក
ភ្នំពេញ៖ អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់ម្ចាស់កៅស៊ូទាំងអស់ ត្រូវបង្ការគ្រោះអគ្គីភ័យ ក្នុងចម្ការកៅស៊ូឱ្យបានត្រឹមត្រូវ នៅរដូវជ្រុះស្លឹកនេះ។ យោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានកៅស៊ូ នាថ្ងៃទី៣១ មករា បានឱ្យដឹងថា ជារៀលរាល់ឆ្នាំ រដូវកៅស៊ូជ្រុះស្លឹក នឹងចាប់ផ្តើមពីខែមករា រហូតដល់ចុងខែកុម្ភៈ។ ក្នុងន័យនេះ ដើម្បីបង្ការគ្រោះអគ្គីភ័យ ដែលនឹងអាចកើតមានជាយថាហេតុ នៅក្នុងចម្ការកៅស៊ូ...