ព័ត៌មានជាតិ
កម្ពុជា-អូស្ត្រាលី ដាក់ដំណើរការបច្ចេកវិទ្យា ចម្រោះទឹកស្អាតថ្មី នៅបាត់ដំបង
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ (MISTI) និងលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានសម្ពោធដាក់ឲ្យដំណើរការ បច្ចេកវិទ្យាចម្រោះទឹកស្អាតថ្មីមួយ នៅរោងចក្រផលិត ទឹកស្អាតខេត្តបាត់ដំបង និងផ្សព្វផ្សាយពីលទ្ធផល នៃការសិក្សាស្រាវជ្រាវ «ផែនការវិនិយោគថ្នាក់ខេត្ត សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា»។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតអូស្ដ្រាលី...