ព័ត៌មានជាតិ
មិនទាន់ចប់ទេ! ករណីចាក់ថ្ម ចូលទន្លេនៅខេត្តកំពង់ចាម រដ្ឋបាលខេត្តដាក់ពាក្យបណ្តឹង ដល់តុលាការហើយ
ភ្នំពេញ៖ ករណីលោកឧកញ៉ា ទន់ ឆៃអ៊ាងចាក់ថ្មចូលទន្លេ ដែលបង្កឱ្យមានការភ្ញាក់ផ្អើល ទូទាំងប្រទេសនោះ នៅមិនទាន់បានស្ងប់ស្ងាត់នោះទេ ទោះបីមានការបកស្រាយ និងប្ដេជ្ញាកាយចេញឡើងវិញ យ៉ាងណាក្ដី។ ជាក់ស្ដែងបើតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា រដ្ឋបាលខេត្ត បានដាក់ពាក្យបណ្តឹងដល់ស្ថាប័នអយ្យការអមសាលា ដំបូងខេត្តកំពង់ចាម ហើយស្ថាប័នអយ្យការ កំពុងចាត់ការបន្តទៅតាមនីតិវិធីច្បាប់។ យោងតាមសេចក្តីប្រកាសព័ត៌មាន...