ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយ ក្រុមការងារកងទ័ព និងក្រុមគ្រូពេទ្យ បាននិងកំពុងសម្រុកចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ខណៈដែលអតីតតំបន់ក្រហម នៅក្នុងខណ្ឌចំនួន ៤ត្រូវបាន អាជ្ញាធររាជធានីភ្នំពេញ ចាក់ជូនបងប្អូនប្រជាពលរដ្ឋ បានប្រមាណជាង ៧៦ម៉ឺននាក់ហើយ ទាំងដុសទី១ និងដុសទី២ គិតត្រឹមថ្ងៃទី២៣ឧសភា។ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់ ក្រសួងការពារជាតិ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំង ជូនកងទ័ព និងគ្រួសារកងទ័ពបានចំនួន ១,០៧៣,៤៦៨នាក់។ ដោយឡែក សម្រាប់បងប្អូនរស់នៅ តំបន់ក្រហម ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបានចំនួន ៧៦៧,២៨៣នាក់។
ភ្នំពេញ៖ រយៈពេល៨ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅតំបន់ក្រហម នៅរាជធានីភ្នំពេញ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនបងប្អូន ប្រជាពលរដ្ឋ បានចំនួន ៣៥១,៥៣៧នាក់ (នារី ១៨៨,៣២០នាក់)។ បើតាមការបញ្ជាក់ពី នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងបន្ថែមថា ដោយឡែកក្នុងថ្ងៃទី៨ ខែឧសភា...
ភ្នំពេញ៖ ប្រធានសមាគម ប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វ៉ន ពៅ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ បានដឹកនាំសមាជិករបស់ខ្លួន ចំនួន៣០នាក់ ចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ លើកទី១ នៅទីស្ដីការក្រសួងការងារ។ សូមរំលឹកថា កាលពីថ្ងៃទី២ មេសា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យក្រសួង-ស្ថាប័នទាំងអស់ ពិនិត្យមើលមន្រ្តីក្រោមឱវាទ ព្រមទាំងព្រមានកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការទាំងអស់ ទៅចាក់វ៉ាក់សាំងការពារ មេរោគកូវីដ១៩ ឲ្យបានគ្រប់គ្នា ហើយប្រសិនបើកងកម្លាំង ប្រដាប់អាវុធណា ឬមន្ត្រីរាជកាណាខ្លាច និងមិនទៅចាក់វ៉ាក់សាំងនោះទេ នឹងមិនត្រូវអនុញ្ញាតឲ្យ ចូលធ្វើការនោះឡើយ រហូតដល់បានចាក់វ៉ាក់សាំងរួចទើប បានអនុញ្ញាតិឲ្យចូល ខណៈមន្រ្តីខ្លះបានព្យាយាមគេចវេស ពីការចាក់ដោយយកឡេះហេតុផលនេះ...
ភ្នំពេញ ៖ យោធិន មានឈ្មោះ សំ វិជ្ជា ភេទប្រុស ជាអនុសេនីយ៍ឯក ជាជំនួយការការិយាល័យបុគ្គលិក នៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិត្រូវបានរកឃើញ ឆ្លងមេរោគកូវីដ១៩ ខណៈធ្លាប់បានមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទាំង២លើករួចរាល់ នៅគិលានដ្ឋាន មូលដ្ឋានសមុទ្រ ខេត្តព្រះសីហនុ ។ រូបគេបានធ្វើសំណាកមានវិជ្ជមានកូវីដ១៩ នៅថ្ងៃ២២ មីនា ។ យោធិនខាងលើបានមកចាក់វ៉ាក់សាំងចំនួន២លើក...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានីកូនប្រុសពៅ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក្នុងចំណោមបងប្អូនប្រុស៣នាក់ គឺលោកមិនទាន់អាចទទួលបាន ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩បាននៅឡើយទេ ។ ដើម្បីចាក់វ៉ាក់សាំងបានលុះត្រារងចាំរយៈពេល២សប្តាហ៍ទៀត ។ ការមិនទាន់អាចទទួលវ៉ាក់សាំងនេះដោយសារលោកកំពុងមានជំងឺផ្តាយសាយធំ។ នេះបើតាមហ្វេសប៊ុកលោក ហ៊ុន ម៉ានី ។ ក្រុមគ្រូពេទ្យបានបញ្ជាក់ប្រាប់លោក ហ៊ុន ម៉ានីថា...