Covid-19

សម្តេចតេជោ បញ្ជាក្រសួង-ស្ថាប័នទាំងអស់ ពិនិត្យមើលមន្រ្តីក្រោមឱវាទ ណាព្យាយាមគេចវេស ពីការចាក់វ៉ាក់សាំងកូវីដ១៩ មិនត្រូវអនុញ្ញាតឲ្យ ចូលធ្វើការនោះទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យក្រសួង-ស្ថាប័នទាំងអស់ ពិនិត្យមើលមន្រ្តីក្រោមឱវាទ ព្រមទាំងព្រមានកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការទាំងអស់ ទៅចាក់វ៉ាក់សាំងការពារ មេរោគកូវីដ១៩ ឲ្យបានគ្រប់គ្នា ហើយប្រសិនបើកងកម្លាំង ប្រដាប់អាវុធណា ឬមន្ត្រីរាជកាណាខ្លាច និងមិនទៅចាក់វ៉ាក់សាំងនោះទេ នឹងមិនត្រូវអនុញ្ញាតឲ្យ ចូលធ្វើការនោះឡើយ រហូតដល់បានចាក់វ៉ាក់សាំងរួចទើប បានអនុញ្ញាតិឲ្យចូល ខណៈមន្រ្តីខ្លះបានព្យាយាមគេចវេស ពីការចាក់ដោយយកឡេះហេតុផលនេះ ហេតុផលនោះ ជាដើមនោះ។

To Top
×