បន្ទាយមានជ័យ: នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នេះ កម្លាំងនគរបាលផែនព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ តាមដីការតុលាការ ជាប់ចោទ ពីបទឃាត់កម្ម កាលពីជាង២ឆ្នាំមុននៅស្រុកព្រះនេត្រព្រះ។ ក្រោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និង មានការសម្របសម្រួលនិតិវិធី ពីលោក កើត...
បរទេស៖ អជ្ញាធរនៃប្រទេសប្រេស៊ីលកាលពីថ្ងៃអាទិត្យម្សិលមិញនេះបានប្រកាសថាជនសង្ស័យដែលជនចោរប្លន់ធនាគារចំនួន២៥នាក់ត្រូវបានបាញ់ស្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នា២ដងជាមួយនឹងកងកម្លាំងរបស់ប្រទេស។ ព្រឹត្តិការណ៍នេះបានកើតឡើងនៅចំកណ្តាលនៃទីក្រុង Varginha ដោយក្រុមប៉ូលីសរបស់ប្រទេសប្រេស៊ីលដោយក្នុងនោះការបាញ់ប្រហារគ្នាបានកើតឡើងចំនួន២ដងហើយលើកទី១បានធ្វើឲ្យមនុស្សស្លាប់១៨នាក់ភ្លាមៗ។ នៅក្នុងការផ្ទុះជាលើកទី២ប៉ូលីសបានអះអាងថាវាបានកើតឡើងនៅក្នុងផ្ទះមួយកន្លែងដែលជាកន្លែងសង្ស័យថាមានវត្តមានរបស់ក្រុមពាក់ព័ន្ធនឹងសកម្មភាពប្លន់ធនាគារដូចគ្នានេះហើយបានធ្វើឲ្យមនុស្ស៨នាក់ទៀតបាត់បង់ជីវិតផងដែរ។ ប៉ូលីសបានបន្តថានៅក្រោយហេតុការណ៍នេះក្រុមប្រតិបត្តិការបានរកឃើញនូវអាវុធជាច្រើនគ្រឿងគ្រាប់ផ្ទុះព្រមទាំងរថយន្តដែលក្រុមចោរប្លន់បានលួចដល់ទៅ១០គ្រឿងផងដែរ៕ ប្រែសម្រួល៖ស៊ុនលី