ព័ត៌មានអន្តរជាតិ

បាញ់ស្លាប់ជនសង្ស័យ ប្លន់ធនាគារ២៥នាក់ ក្នុងហេតុការណ៍ប៉ះទង្គិចគ្នា ជាមួយនឹងអជ្ញាធរប្រេស៊ីល

បរទេស៖ អជ្ញាធរនៃប្រទេសប្រេស៊ីលកាលពីថ្ងៃអាទិត្យម្សិលមិញនេះបានប្រកាសថាជនសង្ស័យដែលជនចោរប្លន់ធនាគារចំនួន២៥នាក់ត្រូវបាន
បាញ់ស្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នា២ដងជាមួយនឹងកងកម្លាំងរបស់ប្រទេស។

ព្រឹត្តិការណ៍នេះបានកើតឡើងនៅចំកណ្តាលនៃទីក្រុង Varginha ដោយក្រុមប៉ូលីសរបស់ប្រទេសប្រេស៊ីលដោយក្នុងនោះការបាញ់ប្រហារគ្នាបាន
កើតឡើងចំនួន២ដងហើយលើកទី១បានធ្វើឲ្យមនុស្សស្លាប់១៨នាក់ភ្លាមៗ។

នៅក្នុងការផ្ទុះជាលើកទី២ប៉ូលីសបានអះអាងថាវាបានកើតឡើងនៅក្នុងផ្ទះមួយកន្លែងដែលជាកន្លែងសង្ស័យថាមានវត្តមានរបស់ក្រុមពាក់ព័ន្ធ
នឹងសកម្មភាពប្លន់ធនាគារដូចគ្នានេះហើយបានធ្វើឲ្យមនុស្ស៨នាក់ទៀតបាត់បង់ជីវិតផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

ប៉ូលីសបានបន្តថានៅក្រោយហេតុការណ៍នេះក្រុមប្រតិបត្តិការបានរកឃើញនូវអាវុធជាច្រើនគ្រឿងគ្រាប់ផ្ទុះព្រមទាំងរថយន្តដែលក្រុមចោរប្លន់បានលួច
ដល់ទៅ១០គ្រឿងផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top
×