ប៉េកាំង ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការធ្វើអបគមន៍ ដែលសំដៅទៅលើ “ឯករាជ្យភាពតៃវ៉ាន់” និងការជ្រៀតជ្រែកពីខាងក្រៅ ហើយមិនអនុញ្ញាត ឱ្យមានបន្ទប់ណាមួយ សម្រាប់កងកម្លាំង “ឯករាជ្យតៃវ៉ាន់” ក្នុងទម្រង់បែបណានោះទេ ។ ប្រមុខរដ្ឋចិន លោក ស៊ី...
ក្នុងរយៈពេលមួយទស្សវត្សរ៍កន្លងទៅនេះ វិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យារបស់ប្រទេសចិន មានការវិវត្តរីកចម្រើនយ៉ាងខ្លាំង គួរឲ្យកត់សម្គាល់ ដោយប្រទេសចិនបាន ហក់ឡើងទៅដល់លំដាប់ទី១២ នៅលើតារាងសកលលោកស្ដីពី ប្រទេសដែលមាននវានុវត្តន៍ ខ្ពស់បំផុតប្រចាំឆ្នាំ២០២១ ដែលកាលពីឆ្នាំ២០១២កន្លងទៅ ប្រទេសចិនស្ថិតនៅត្រឹមលំដាប់ទី ២០ នៅលើតារាងនេះ។ បើនិយាយអំពីសមត្ថភាព បច្ចេកវិទ្យារបស់ប្រទេសចិន រហូតមកដល់ពេលនេះ យើងអាចនិយាយបានថា ប្រទេសចិនមានសមត្ថភាពរឹងមាំ ផ្នែកបច្ចេកវិទ្យាកម្រិតមធ្យម ដូចជា បច្ចេកវិទ្យាគ្រឿងយន្ត...
ប៉េកាំង៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចាប់ផ្តើមកិច្ចពិភាក្សា តាមទូរស័ព្ទជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍នេះ ជាមួយនឹងភាពតានតឹង លើបញ្ហាកោះតៃវ៉ាន់ អាកប្បកិរិយាអះអាង របស់ទីក្រុងប៉េកាំង នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងសង្រ្គាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ទំនងជាស្ថិតក្នុងចំណោមបញ្ហា ដែលបានពិភាក្សា។ ការអំពាវនាវនេះ ជាលើកទីប្រាំ...
ប៉េកាំង៖ ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឱ្យអាមេរិក អង់គ្លេស និងអូស្ត្រាលី គោរពឆន្ទៈរបស់ប្រទេសក្នុងតំបន់ និងលុបចោលការសម្រេចចិត្ត អនុវត្តកិច្ចសហប្រតិបត្តិការ លើនាវាមុជទឹកនុយក្លេអ៊ែរ ដើម្បីជៀសវាងការប៉ះពាល់ ដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានសួរ ឱ្យធ្វើអត្ថាធិប្បាយលើកិច្ចសហប្រតិបត្តិការ នាវាមុជទឹកនុយក្លេអ៊ែរ...
កាលពីថ្ងៃទី២៧ ខែកក្កដា លោក Zhao Lijian អ្នកនាំពាក្យក្រសួង ការបរទេសចិន បានធ្វើការអត្ថាធិប្បាយ អំពីវេទិកាសិទ្ធិមនុស្ស ក្រុងប៉េកាំង ឆ្នាំ២០២២ ដែលទើបបានសម្ពោធ បើកក្នុងសន្និសីទ សារព័ត៌មានជាប្រចាំថា វេទិកាលើកនេះបានពិគ្រោះពិភាក្សាអំពីទស្សនៈសិទ្ធិមនុស្សរបស់ចិនពីមុំសមភាព យុត្តិធម៌ សមហេតុផល និងបរិយាប័ន្ន គឺវាមានអត្ថន័យជាក់ស្តែង ដ៏សំខាន់ណាស់ ។ លោក...
ប៉េកាំង៖ ប្រទេសចិន កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យមាន សន្និសីទសន្តិភាពអន្តរជាតិ ដែលមានឥទ្ធិពលជាងនេះ ដើម្បីដោះស្រាយបញ្ហាប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិន ប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា រួមទាំងសំណួររបស់ប៉ាឡេស្ទីនផងដែរថា “ប្រទេសចិនអំពាវនាវឱ្យមាន សន្និសិទសន្តិភាពអន្តរជាតិធំជាង មានសិទ្ធិអំណាច និងមានឥទ្ធិពលជាង...
ប៉េកាំង៖ ប្រទេសចិន បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះខ្លឹមសារនៅក្នុងសៀវភៅសការពារជាតិឆ្នាំ២០២២ របស់ប្រទេសជប៉ុន ដោយជំរុញឱ្យប្រទេសនេះបញ្ឈប់ការគំរាមកំហែងផ្នែកសន្តិសុខនៅក្នុងតំបន់ ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការបង្កើតយោធារបស់ខ្លួន។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា មានការចោទប្រកាន់ដោយគ្មានមូលដ្ឋានលើគោលនយោបាយការពារជាតិរបស់ប្រទេសចិន ការអភិវឌ្ឍន៍ការពារជាតិធម្មតា និងសកម្មភាពដែនសមុទ្រស្របច្បាប់ ដោយចេតនាបង្ហាញពីអ្វីដែលហៅថា “ការគំរាមកំហែងរបស់ចិន” និងជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ជាពិសេសលើសំណួរបញ្ហាតៃវ៉ាន់។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា “ប្រទេសចិនមិនពេញចិត្តនិងបដិសេធយ៉ាងម៉ឺងម៉ាត់ ចំពោះរឿងនេះ”។...
ពេលថ្មីៗកន្លងទៅនេះ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តលើការបោះឆ្នោតតាមរបៀបវារៈអំពី “សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីប” ដើម្បីបង្កើតលក្ខខណ្ឌ សម្រាប់សភាទាំងពីរ ធ្វើការបោះឆ្នោតសម្រេចចិត្ត ចំពោះសេចក្តីព្រាងច្បាប់នេះ ។ តាមការបែកធ្លាយរបស់ប្រព័ន្ធសារព័ត៌មានអាមេរិក ឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ប្រាក់ទុនលើសពី៥ម៉ឺនលានដុល្លារអាមេរិក ដើម្បីជំរុញការអភិវឌ្ឍនៃមុខរបរ វត្ថុពាក់កណ្ដាលចម្លងរបស់អាមេរិក ក៏ដូចជាលើកទឹកចិត្តឱ្យសហគ្រាស កសាងរោងចក្រនៅសហរដ្ឋអាមេរិក ។ ជាពិសេស ប្រព័ន្ធសារព័ត៌មានអាមេរិក បានកត់សម្គាល់ឃើញជាពិសេសថា សេចក្តីព្រាងច្បាប់នេះនឹងបង្កើតអ្វីដែលហៅថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com នៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសចិនបានធ្វើការព្រមានចំៗ ទៅលើរដ្ឋាភិបាលនៃទីក្រុងវ៉ាស៊ិនតោន ចំពោះផែនការបំពេញទស្សនកិច្ចរបស់លោកស្រី Nancy Pelosi មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអាមេរិក ទៅកាន់កោះតៃវ៉ាន់ តាមរយៈការប្រើប្រាស់យោធា ជាការឆ្លើយតបជាមិនខាន ប្រសិនបើលោកស្រី នឹងនៅតែធ្វើដំណើរទស្សនកិច្ច មកកាន់ទីនេះ។ ការព្រមានចុងក្រោយនេះ ត្រូវបានធ្វើឡើងដោយផ្ទាល់ ចំពោះមន្ត្រីជាន់ខ្ពស់របស់សមាជិករដ្ឋាភិបាល នៃប្រធានាធិបតីអាមេរិកលោក Joe Biden...
បរទេស៖ CNN បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានជាប់គាំង ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការដកឧបករណ៍ទូរគមនាគមន៍ Huawei ដែល FBI អះអាងថា អាចធ្វើចារកម្ម និងរំខានដល់ការប្រាស្រ័យទាក់ទង នៅឯមូលដ្ឋានយោធាអាមេរិក រួមទាំងនៅកន្លែងមានកាំជ្រួចនុយក្លេអែរទាំងនោះផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ចំពេលមានការបង្រ្កាបយ៉ាងទូលំទូលាយលើបច្ចេកវិទ្យារបស់ចិនក្រោមការគ្រប់គ្រងរបស់លោក Trump...