ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី ប្រឈមមុខនឹងការចង់បាន របស់បណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក ដើម្បីសន្តិភាព ការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ និងលទ្ធផលឈ្នះ-ឈ្នះ ហើយបោះបង់ផ្នត់គំនិតសង្គ្រាមត្រជាក់ និងល្បែងសូន្យ បំពេញកាតព្វកិច្ចអន្តរជាតិរបស់ពួកគេ ដោយស្មោះត្រង់ និងធ្វើកិច្ចការជាច្រើនទៀត ដែលរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ អ្នកនាំពាក្យចិនលោក ចាវ លីជៀន បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ...
ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងថា ខ្លួនប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងខ្លាំង ចំពោះសំណើរបស់សហរដ្ឋអាមេរិក ការលក់អាវុធឱ្យតៃវ៉ាន់ មានតម្លៃ៩៥លានដុល្លារ ដោយជំរុញឱ្យសហរដ្ឋអាមេរិក ដកផែនការរបស់ខ្លួនវិញ។ “ការលក់អាវុធរបស់សហរដ្ឋអាមេរិក ទៅកាន់តំបន់តៃវ៉ាន់ របស់ប្រទេសចិន បានបំពានយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ និងលក្ខខណ្ឌនៃសេចក្តីថ្លែងការណ៍រួម ចិន-សហរដ្ឋអាមេរិក ចំនួនបី ជាពិសេស សេចក្តីថ្លែងការណ៍ ថ្ងៃទី១៧ ខែសីហា...
ប៉េកាំង៖ ប្រទេសចិន បានបាញ់បង្ហោះផ្កាយរណបសង្កេតផែនដីថ្មីមួយ ពីមជ្ឈមណ្ឌលបាញ់ បង្ហោះផ្កាយរណប Jiuquan នៅភាគពាយ័ព្យប្រទេសចិន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ផ្កាយរណប Gaofen-3 03 ត្រូវបានបាញ់បង្ហោះដោយរ៉ុក្កែត Long March-4C នៅម៉ោង ៧ និង ៤៧នាទី ព្រឹកថ្ងៃនេះ។ (ម៉ោងនៅទីក្រុងប៉េកាំង) ហើយបានចូលទៅក្នុងគន្លង ដែលបានគ្រោងទុកដោយជោគជ័យ។...
ប៉េកាំង៖ បេសកជនមួយរូបបានឲ្យដឹងថា ប្រទេសចិនប្តេជ្ញាយ៉ាងមុតមាំ ក្នុងការបន្ធូរបន្ថយ និងបញ្ចប់ជម្លោះនៅអ៊ុយក្រែន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ តំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun បានប្រាប់សន្និសីទសង្ខេប របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ស្តីពីអ៊ុយក្រែនថា “ការបន្ថយការកើនឡើង និងការបញ្ចប់ជម្លោះនៅអ៊ុយក្រែន ជាដំណាក់កាលដំបូង គឺជាការរំពឹងទុកយ៉ាងស្មោះស្ម័គ្រ...
ពេលថ្មីៗនេះ លោកXi Jinpingប្រធានរដ្ឋចិន បានលើកឡើង ក្នុងពេលជួបពិភាក្សាការងារ ជាមួយលោកMichel ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងលោករស្រី Von der Leyen ប្រធានគណៈកម្មាធិការ សហភាពអឹរ៉ុប តាមប្រព័ន្ធវីដេអូ នៅទីក្រុងប៉េកាំងថា ចិននិងអឺរុប ត្រូវធ្វើជាកម្លាំងធំទាំងពីរ សម្រាប់គាំពារសន្តិភាពពិភពលោក ត្រូវយកស្ថិរភាពនៃទំនាក់ទំនង រវាងចិននិងអឺរ៉ុបមកឆ្លើយតប នឹងភាពមិនប្រាកដប្រជា របស់ស្ថានភាពអន្តរជាតិ។...
បរទេស៖ មេដឹកនាំរបស់ប្រទេសចិន ជាច្រើនរូបបានធ្វើការព្យាយាម ក្នុងការកាត់បន្ថយសំពាធ ពីសំណាក់អឺរ៉ុប ចំពោះជំហរបស់គេប្រឆាំងទៅនឹង ប្រទេសរុស្សីចំពោះជម្លោះនៅអ៊ុយក្រែន ដោយព្រមានថា កិច្ចសហប្រតិបត្តិការរវាង ទីក្រុងប៉េកាំង និងទីក្រុងប្រ៊ូសែល គឺទាមទារចាំបាច់បំផុតនៅពេលនេះ ក្នុងការការពារការខូចខាតធ្ងន់ធ្ងរ ចំពោះសេដ្ឋកិច្ចជាសកល របស់ពិភពលោក។ ថ្លែងនៅក្នុងកិច្ចប្រជុំតាមវិដេអូមួយ កាលពីថ្ងៃសុក្រជាមួយនឹងបណ្តា មេដឹកនាំអឺរ៉ុប លោកប្រធានាធិបតីចិន Xi Jinping បាននិយាយព្រមានថា...
ប៉េកាំង ៖ ប្រទេសចិន បានសម្រេចចិត្ត អនុម័តការរឹតបន្តឹងទិដ្ឋាការ ទៅវិញទៅមក លើសហរដ្ឋអាមេរិក ។ មន្ត្រីអ្នកនាំពាក្យ ក្រសួងការបរទេសចិន បានឲ្យដឹងថា មន្ត្រីដែលនិយាយកុហក អំពីបញ្ហាសិទ្ធិមនុស្ស របស់ប្រទេសចិន បានជំរុញឱ្យមានការដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសចិន និងធ្វើឱ្យប៉ះពាល់ដល់ផល ប្រយោជន៍របស់ប្រទេសចិន ។ អ្នកនាំពាក្យចិនលោក Wang Wenbin...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថា អាស៊ីមិនមែនជា “ក្តារអុក” ដែលមហាអំណាច គួរប្រឈមមុខ ដាក់គ្នានោះទេ ដោយលោកសំដៅ លើការប្រឈមមុខដាក់គ្នា ខាងភូមិសាស្ត្រនយោបាយជុំវិញ ការវាយលុករបស់រុស្ស៊ី នៅអ៊ុយក្រែន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមីនា...
នៅឆ្នាំ២០០៣ កងកម្លាំងពហុជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក បានបើកការទម្លាក់គ្រាប់បែក រួចចាត់បញ្ជូនកងទព័ថ្មើរជើង បើកកាត់ព្រំដែន ចូលមកវាយប្រហារ និងផ្តួលរំលំប្រធានាធិបតី Saddam Hussein នៃរដ្ឋអធិបតេយ្យ អ៊ីរ៉ាក់ ហើយសង្គ្រាមប្រទេសអ៊ីរ៉ាក់ ពេលនោះត្រូវបានឱ្យឈ្មោះហៅថា សង្គ្រាមឈូងសមុទ្រលើកទី២ ( ដោយ Bush កូនជាអ្នកផ្តួចផ្តើម) ចំពោះសង្គ្រាមឈូងសមុទ្រលើកទី១ បានកើតទ្បើងនៅឆ្នាំ១៩៩១ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ដោយ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក យកចិត្តទុកដាក់ ចំពោះការព្រួយបារម្ភរបស់ចិន នៅពេលដោះស្រាយបញ្ហាអ៊ុយក្រែន និងទំនាក់ទំនងរបស់ខ្លួន ជាមួយរុស្ស៊ី ហើយជៀសវាងការធ្វើឱ្យខូចសិទ្ធិ និងផលប្រយោជន៍ ស្របច្បាប់របស់ចិន។ អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំណួរ អំពីសហរដ្ឋអាមេរិក ជុំវិញការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី។ លោក Wang បានលើកឡើងថា...