បរទេស៖ ប្រធានគណកម្មការស៊ើបការសំងាត់ នៃសភាជាតិអូស្ត្រាលី នៅសប្តាហ៍នេះបានបើកការ ចោទប្រកាន់មួយ ទៅលើប្រទេសចិនថា បានជ្រៀតជ្រែកទៅដល់ប្រជាធិបតេយ្យ នៅក្នុងប្រទេសបន្ទាប់ពី គណនេយ្យបណ្តាញសង្គម WeChat របស់លោកនាយករដ្ឋមន្ត្រី អូស្ត្រាលីលោក Scott Morrison ត្រូវបានបិទអស់រយៈពេល ជាច្រើនខែមកហើយ។ មន្ត្រីជាន់ខ្ពស់លោក James Paterson រូបនេះបានអះអាងបន្តទៀតដែរថា គិតមកត្រឹមថ្ងៃចន្ទនេះគណនី WeChat...
ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នឹងឈានចូលមកដល់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។ ទោះបីថ្ងៃបុណ្យ ចូលឆ្នាំ ប្រពៃណីចិន មិនមែនជាថ្ងៃឈប់ សម្រាកផ្លូវការក៏ដោយ នៅថ្ងៃនោះ ទីក្រុងភ្នំពេញនិងតំបន់ ទីប្រជុំជនជាច្រើន មានសភាពស្ងប់ស្ងាត់ ដោយសារហាងទំនិញ និងទីកន្លែងបម្រើ ការងារជាច្រើន បានបិទទ្វារ ដើម្បីចូលរួមប្រារព្ធពិធីបុណ្យនេះ ហើយប្រជាជនទូទៅ ដោយរួមទាំងជនជាតិខ្មែរ ធ្វើដំណើរចាកចេញ ពីទីក្រុងទៅកំសាន្ត...
បរទេស៖ប្រទេសចិនប្រទេសអ៊ីរ៉ង់និងប្រទេសរុស្សីត្រូវបានកាសែតបរទេសចេញផ្សាយនៅថ្ងៃនេះកំពុងត្រៀមរៀបចំផែនការក្នុងការធ្វើសមយុទ្ធយោធាកងទ័ពជើងទឹករួមគ្នាមួយនាពេលខាងមុខដើម្បីអាចប្រឈមមុខទៅនឹងសំពាធដោយសារអាមេរិកបាន។ កងកម្លាំងកងទ័ពជើងទឹករបស់រុស្សីប្រចាំតំបន់ប៉ាស៊ីហ្វិកបានបញ្ជាក់ថាកងកម្លាំងកងទ័ពជើងទឹកដែលមានរួមទាំងនាវាបំពាក់អាវុធមីស៊ីលនាវាប្រឆាំងនាវាមុជទឹកបានចុះចតរួចជាស្រេចនៅនឹងផែសមុទ្ររបស់អ៊ីរ៉ង់ដែលមានស្ថិតនៅក្នុងឈូងសមុទ្រហ្គោហ្ល្វ Chabahar។ ប្រភពដដែលបានបញ្ជាក់នៅថ្ងៃអង្គារម្សិលមិញថាមន្ត្រីប្រតិភូតំណាងឲ្យប្រទេសទាំងបីនឹងធ្វើការពិភាក្សាគ្នាតាមវិដេអូដើម្បីអាចត្រៀមរៀបចំព្រឹត្តិការណ៍នេះឡើងប៉ុន្តែដោយមិនទាន់បញ្ជាក់ពីព័ត៌មានលំអិតបន្ថែមឡើយ៕ ប្រែសម្រួល៖ស៊ុនលី
ប៉េកាំង ៖ ទីភ្នាក់ងារព័តមានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹង កាលពីពេលថ្មីៗនេះថា ប្រទេសចិន បានបង្ហាញពីផែនការមួយ ដែលគូសបញ្ជាក់ អំពីគោលដៅសំខាន់ៗ សម្រាប់ការអភិវឌ្ឍបណ្តាញ ដឹកជញ្ជូន ក្នុងដំណាក់កាលផែនការ ៥ឆ្នាំ លើកទី១៤ (២០២១-២០២៥) ។ ផ្លូវរថភ្លើងល្បឿនលឿន នឹងលាតសន្ធឹងដល់ប្រវែង សរុប៥០.០០០គីឡូម៉ែត្រ ក្នុងឆ្នាំ២០២៥ ពោលគឺកើនឡើងពី៣៨...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានប្រារព្ធធ្វើកិច្ចប្រជុំអនឡាញដំបូង នៅថ្ងៃព្រហស្បតិ៍នេះ និងបានពិភាក្សាគ្នាអំពីប្រធានបទនានា ដោយរួមទាំងចំណងមិត្តភាពទ្វេភាគីរបស់ប្រទេសទាំងពីរ និងវិបត្តិពិភពលោក។ មន្ត្រីនាំពាក្យមួយរូបបាននិយាយយ៉ាងដូច្នេះថា “សហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយប្រទេសចិន គឺមានសារៈសំខាន់ក្នុងចំណុចជាច្រើន ហើយ (សហប្រតិបត្តិការ) នេះ ក៏មានពាក់ព័ន្ធនឹងគោលនយោបាយបរិស្ថាននិងអាកាសធាតុ។ ដោយគ្មានប្រទេសដែលមានប្រជាជនច្រើនបំផុតលើពិភពលោកទេនោះ...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ថា យោធារបស់ប្រទេសចិន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងចិន បានតាមដាន និងព្រមានពីនាវាចម្បាំងអាមេរិក១គ្រឿង ដែលបានចូលដែនទឹកក្បែរកោះប៉ារ៉ាស៊ែល ក្នុងសមុទ្រចិនខាងត្បូង នៅក្នុងភាពតានតឹងចុងក្រោយបង្អស់នៅក្នុងផ្លូវទឹកដែលមានជម្លោះ ។ បញ្ជាការប្រចំាភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនបានលើកឡើងថា នាវា USS Benfold “ខុសច្បាប់”...
បរទេស ៖ ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ តាមរយៈការសារព័ត៌មានបរទេស បានចេញផ្សាយថា បានបង្ហាញនូវភាព ភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះផែនការ របស់ប្រទេសស្លូវ៉ានី ក្នុងការអនុញ្ញាតិឲ្យកោះតៃវ៉ាន់ អាចបើកដំណើរ ការការិយាល័យទូត តំណាងនៅក្នុងប្រទេស។ នៅក្នុងសេចក្តីថ្លែងការណ៍ ដដែល ក្រសួងការបរទេសចិន ក៏បានព្រមានដែរថា ការសម្រេចចិត្តលើកនេះ នឹងអាចធ្វើឲ្យប៉ះពាល់កាន់តែធ្ងន់ធ្ងរ ចំពោះទំនាក់ទំនងការទូត រវាងប្រទេសចិន...
បច្ចុប្បន្នភាព ប្រទេសចិន បានប្រាប់សហរដ្ឋអាមេរិក អោយងាកបែរមករកមាគ៌ា សន្តិសហវិជ្ជមានដោយមនុស្សទាំងអស់ នៅលើពិភពលោក អាចរួមរស់ជាមួយគ្នា ក្នុងសន្តិភាព និងការអភិវឌ្ឍន៍ ដែលប្រសើរជាងការចាប់ យកផ្នត់គំនិតគាំពារនិយម និងអាត្មានិយម ។ នេះជាការលើកឡើងរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីរបស់ប្រទេសចិននៅក្នុងវេទិកា សេដ្ឋកិច្ចប្រចាំឆ្នាំជាលើកទី២ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃចន្ទ ទី១៧ ខែមករានេះ...
ប៉េកាំង ៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានលើកឡើងថា ប្រទេសចិន និងហ្វីលីពីន គួរតែរក្សាមិត្តភាពរបស់ពួកគេ លុបបំបាត់ការរំខាន ធ្វើឱ្យកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ និងរួមគ្នាបើកចំហអនាគត ដ៏ល្អប្រសើរ សម្រាប់ទំនាក់ទំនងទ្វេភាគី។ លោក វ៉ាង បានធ្វើការកត់សម្គាល់ នៅពេលថ្លែងទៅកាន់វេទិកាទីក្រុងម៉ានីល សម្រាប់ទំនាក់ទំនងចិន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន នៅថ្ងៃចន្ទនេះ បាននិយាយថា ប្រទេសចិននឹងមិនប្រើប្រាស់ កម្លាំងខ្លួនសម្លុតគម្រាម ប្រទេសជិតខាងដែលតូចជាង ដោយរួមទាំងប្រទេសហ្វីលីពីន ផងដែរនោះទេ ក្នុងខណៈលោកបង្ហាញពីសារៈសំខាន់ នៃការដោះស្រាយជម្លោះ នៅដែនសមុទ្រចិនខាងត្បូង ដោយសន្តិវិធី។ លោក វ៉ាង យី បាននិយាយប្រាប់វេទិការៀបចំ ដោយស្ថានទូតចិនប្រចាំទីក្រុងម៉ានីល និងក្រុមគាំទ្រក្នុងតំបន់ថា “ការសង្កត់ធ្ងន់ទៅលើការអះអាងម្ខាង ហើយដាក់ឆន្ទៈផ្ទាល់ខ្លួនតែម្ខាង ទៅលើភាគីដទៃប៉ុណ្ណោះនោះ...