ថ្ងៃទី ៣១ ខែមករា ការិយាល័យ នយោបាយ នៃគណៈកម្មាធិកាមជ្ឈិមបក្ស កុម្មុយនីស្តចិន បានបើកធ្វើកិច្ចប្រជុំ ក្រោម អធិបតីភាពរបស់លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ដោយបានពិនិត្យ ពិភាក្សាលើ«បទប្បញ្ញត្តិការងារ ល្បាតត្រួតពិនិត្យ របស់បក្សកុម្មុយនីស្តចិន» និងឯកសារបីច្បាប់ ។ កិច្ចប្រជុំបានគូសបញ្ជាក់ថា...
បរទេស៖ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃសៅរ៍ថា ប្រទេសចិនបានបញ្ជូនយន្តហោះចម្បាំងជាង ៣០ គ្រឿង និងនាវាកងទ័ពជើងទឹកមួយក្រុមទៅកាន់កោះតៃវ៉ាន់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា សម្ពាធយោធាកើតមានឡើងបន្ទាប់ពីការប្រកាសដែលតំណាងជាន់ខ្ពស់អាមេរិកនិងចិន ត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នានៅក្នុងរដ្ឋធានីរបស់ប្រទេសថៃ ខណៈប្រទេសទាំងពីរព្យាយាមបន្ធូរបន្ថយភាពតានតឹង។ កងទ័ពរំដោះប្រជាជនចិនបានបញ្ជូនយន្តហោះចំនួន ៣៣ គ្រឿង រួមទាំងយន្តហោះចម្បាំង SU-30...
ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលចិនបានប្រកាសជាបន្តបន្ទាប់នូវ ទិន្នន័យនៃវិស័យនានាប្រចាំឆ្នាំ ២០២៣ ក្នុងនោះ ផលិតផលក្នុងស្រុកសរុប ( GDP ) ប្រចាំឆ្នាំ ២០២៣ បានកើនឡើង ៥,២% បើប្រៀបធៀបនឹងឆ្នាំ ២០២២ ។ បច្ចុប្បន្ន ពិភពលោកបាននិងកំពុងស្ថិតក្នុង បម្រែបម្រួលនិម្មានកម្មថ្មីដែលមិនធ្លាប់មាន ឯភាពរង្គោះរង្គើដែលបណ្តាលមកពី កត្តាផ្សេងៗនៅតែបន្តកើតឡើង...
ប៉េកាំង៖ អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការបាក់ដី ដែលបានវាយប្រហារភូមិភ្នំមួយ ក្នុងខេត្តយូណានភាគនិរតីនៃប្រទេសចិន នៅថ្ងៃចន្ទបានកើនឡើងដល់ ៣១នាក់គិតត្រឹមម៉ោង ៥ និង ៤០ នាទីល្ងាច។ នៅថ្ងៃនេះដែរ ក៏មានគ្រោះរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ បានវាយប្រហារតំបន់ស្វយ័តស៊ីនជាំង ភាគខាងលិចនៃប្រទេសចិន នៅព្រឹកថ្ងៃអង្គារ ដោយបានបណ្តាលឲ្យមនុស្ស ជាច្រើននាក់រងរបួស និងបំផ្លាញផ្ទះសម្បែងមួយចំនួន នេះបើយោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន។...
នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នៃក្រសួងការបរទេសចិន នៅថ្ងៃទី ២៣ ខែមករា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមករា លោក Liu Guozhong តំណាងពិសេស របស់លោក Xi Jinping...
ចិននិងកម្ពុជា គឺជាអ្នកជិតខាងដ៏ល្អដែលមានចំណងមិត្តភាពប្រពៃណី ហើយមិត្តភាព«ដែកថែប»រវាងប្រទេសទាំងពីរបន្តរីកចំរើន កាន់តែខ្លាំងក្លា ។ ឆ្នាំ ២០២៣ គឺជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងចិននិងកម្ពុជា និងជា “ឆ្នាំមិត្តភាពចិន-កម្ពុជា” ហើយក៏ជាខួបលើកទី ១០ នៃការ កសាងរួមគ្នា នៃគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ” ។ ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ...
ប៉េកាំង ៖ បន្ទាប់ពីការបោះឆ្នោតពីរនៅក្នុងតំបន់តៃវ៉ាន់ក្នុងឆ្នាំ២០២៤ ប្រទេស និងអង្គការជាច្រើនទៀត បានអះអាងឡើងវិញ នូវការប្តេជ្ញាចិត្ត ចំពោះគោលការណ៍ចិនតែមួយ ដោយបង្ហាញការគាំទ្រ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសចិន ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ។ លោក Lalu Muhamad Iqbal អ្នកនាំពាក្យក្រសួងការបរទេស នៃសាធារណរដ្ឋឥណ្ឌូណេស៊ីបានឲ្យដឹងថា ឥណ្ឌូណេស៊ី គោរពគោលនយោបាយចិនតែមួយ...
បរទេស៖ ប្រទេសចិនបានអំពាវនាវឱ្យបញ្ចប់ “ការយាយី” លើនាវាស៊ីវិលនៅសមុទ្រក្រហម កាលពីថ្ងៃសុក្រ បន្ទាប់ពីការវាយប្រហារលើនាវាជាច្រើន ដោយពួកឧទ្ទាមហួធី ក្នុងសាមគ្គីភាពជាមួយ ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ការឈ្លានពានរបស់ពូកឧទ្ទាម ហួធី ប្រឆាំងនឹងនាវាដឹកជញ្ជូននៅក្នុង និងជុំវិញសមុទ្រក្រហម គឺបាននាំឱ្យមានការវាយប្រហារសងសឹក នៅក្នុងប្រទេសយេម៉ែន ដោយកងកម្លាំងសហរដ្ឋអាមេរិក...
បរទេស ៖ ក្រុមសកម្មប្រយុទ្ធ Houthi នៅក្នុងប្រទេសយេមែន បានសន្យាថាការឆ្លងកាត់សមុទ្រក្រហម ដោយនាវាពីគ្រប់ប្រទេស លើកលែងតែប្រទេស អ៊ីស្រាអែល និងប្រទេសនានា ដែលមានទំនាក់ទំនងជាមួយគ្នា ។ យោងតាមការចេញផ្សាយរបស់ RT ការបញ្ជាក់នោះបានធ្វើឡើង ដោយក្រុមអ្នកតំណាងរបស់ Houthiកាលពីថ្ងៃម្សិលមិញ ហើយបានបញ្ជាក់យ៉ាងច្បាស់ទៀតថា ជាពិសេសនាវារបស់ចិន និងរុស្សី នឹងមិនត្រូវបានប៉ះពាល់ជាដាច់ខាត ក្នុងពេលដែលពួកគេឆ្លងកាត់ទីនេះ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថានាយករដ្ឋមន្ត្រីចិនលោក Li Qiang បានបដិសេធសំណើរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky សម្រាប់កិច្ចប្រជុំនៅឯកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ក្នុងសប្តាហ៍នេះ។ Politico រាយការណ៍កាលពីថ្ងៃពុធនូវព័ត៌មានទាំងនេះពោលគឺនៅតែ ប៉ុន្មានថ្ងៃមុន មន្ត្រីអ៊ុយក្រែនលោក Andrey Yermak បាននិយាយថា កិច្ចពិភាក្សាជាមួយប្រទេសចិននឹងមានសារៈសំខាន់ក្នុងការជំរុញ...