បរទេស៖ សហរដ្ឋអាមេរិក បាននិយាយ កាលពីថ្ងៃអង្គារថា ពន្ធ 104% លើការនាំចូលពីប្រទេសចិន នឹងចូលជាធរមាន ភ្លាមៗ បន្ទាប់ពីពាក់ កណ្តាលអធ្រាត្រ បើទោះបីជារដ្ឋបាល Trump បានផ្លាស់ប្តូរដើម្បីចាប់ផ្តើម ការពិភាក្សាយ៉ាង ឆាប់រហ័សជាមួយដៃគូ ពាណិជ្ជកម្មផ្សេងទៀត ដែលកំណត់គោលដៅ ដោយផែនការពន្ធគយ របស់ប្រធានាធិបតី Donald Trump...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសបានឲ្យដឹងថា ប្រទេសចិន នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន ប្រសិនបើសហរដ្ឋអាមេរិកបង្កើនវិធានការពន្ធគយរបស់ខ្លួន។ ការអត្ថាធិប្បាយនេះត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បន្ទាប់ពីសហរដ្ឋអាមេរិក បានគំរាមដាក់ពន្ធបន្ថែម ៥០ ភាគរយលើការនាំចូលរបស់ចិន ដែលអ្នកនាំពាក្យបានបញ្ជាក់ថា ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់។ អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា “ចិននឹងតស៊ូរហូតដល់ទីបញ្ចប់ ប្រសិនបើភាគីអាមេរិកងឿងឆ្ងល់ ក្នុងការដើរលើផ្លូវខុស”។ គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ...
ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ រដ្ឋាភិបាលអាមេរិក បានប្រកាសថា ដំឡើង “ពន្ធគយស្មើគ្នា” ទៅលើមុខទំនិញចិន ដែលនាំចេញទៅអាមេរិក ។ ទង្វើរបស់អាមេរិកនេះ មិនសមស្របទៅនឹងច្បាប់ ពាណិជ្ជកម្មអន្តរជាតិទេ ហើយប៉ះពាល់យ៉ាងខ្លាំងដល់ផលប្រយោជន៍ស្របច្បាប់របស់ភាគីចិន ដែលជាការកំហែង ធ្វើបាបដោយឯកតោភាគី សុទ្ធសាធ។ អនុលោមតាមច្បាប់ និងគោលការណ៍មូលដ្ឋានច្បាប់អន្តរជាតិ ដូចជា«ច្បាប់ពន្ធគយរបស់សាធារណរដ្ឋប្រជាមានិតចិន» «ច្បាប់គយរបស់ សាធារណរដ្ឋប្រជាមានិតចិន»...
ការធ្វើអនុត្តរភាព របស់សហរដ្ឋអាមេរិក តាមរយៈការដំឡើងពន្ធគយ បានបង្កឱ្យមានការថ្កោលទោសយ៉ាងខ្លាំងក្លា និងមានវិធានការតបត យ៉ាងម៉ឺងម៉ាត់ពីប្រទេសជាច្រើន ។ឯកសារស្តីពីគោលជំហររបស់ចិន ដែលប្រឆាំង នឹងវិធានការដំឡើងពន្ធគយ ខុសទំនងរបស់អាមេរិក ទទួលបានការឆ្លើយតបជាវិជ្ជមាន ពីសំណាក់សហគមន៍អន្តរជាតិ ។ ការស្ទង់មតិដែលបណ្តាញCGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចេញផ្សាយទៅកាន់អ្នកប្រើអ៊ីនធឺណិត ជុំវិញពិភពលោក បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍បានអំពាវនាវ ឱ្យប្រទេសនានាចាត់វិធានការដើម្បីប្រឆាំងនឹង “អនុត្តរភាពបែបអាមេរិក”ជាមួយគ្នា និងការពារសិទ្ធិ...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ កាលពីថ្ងៃអាទិត្យថា លោកមិនមានឆន្ទៈ ធ្វើកិច្ចព្រមព្រៀង ជាមួយប្រទេសចិនទេ លុះត្រាតែឱនភាពពាណិជ្ជកម្មលើសពី ១ ពាន់ពាន់លានដុល្លារ ត្រូវដោះស្រាយជាមុនសិន។ យោងតាមសារព័ត៌មាន Fox News ចេញផ្សាយ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា...
សម្លេងដ៏លើសលុបរបស់សហគមន៍អន្តរជាតិបាន បន្លឺជាប់ជានិច្ចជាមួយនិងគោលគំនិតនៃ «គោលការណ៍ចិនតែមួយ»ហើយគោលការណ៍នេះត្រូវបានផ្សព្វផ្សាយចែករំលែក នៅគ្រប់វេទិកាវិទ្យាសាស្រ្តនានានៅបរទេស ដើម្បីរួមចំណែកផ្សព្វផ្សាយកាន់តែទូលំទូលាយពីសច្ចធម៌ប្រវត្តិសាស្រ្តរបស់ប្រទេសចិន ព្រមទាំងបានផ្តល់សញ្ញាវិជ្ជមាននៃការត្រៀមអំណរការវិលត្រឡប់របស់តៃវ៉ាន់មកកាន់មាតុភូមិរបស់ខ្លួនវិញ។ សម្លេងគាំទ្រនេះបានផ្តល់កម្លាំងចិត្តដល់កងទ័ពរំដោះប្រជាជនចិនបង្កើនសមត្ថភាពរបស់ខ្លួនប្រឆាំងនឹងការផ្តល់សញ្ញាខុសពីបណ្តាប្រទេសនិងអង្គការមួយចំនួនតូចដែលមានអំណានខុសជាមួយនិងប្រវត្តិសាស្រ្តចិន ព្រមទាំងជាការវាយបំបាក់កម្លាំងវង្វេងប្រវត្តិសាស្រ្តរបស់ក្រុមអ្នកនយោបាយប្រជាភិថុតនៅកោះតៃវ៉ាន់ផងដែរ ជាក់ស្តែងថ្មីៗនេះ យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានធ្វើសមយុទ្ធឈ្មោះ «ផ្គរច្រកសមុទ្រ-២០២៥A» នៅដែនសមុទ្រភាគកណ្តាលនិងភាគខាងត្បូងនៃច្រកសមុទ្រតៃវ៉ាន់ ជាការបង្ហាញពីសេចក្តីប្តេជ្ញាចិត្តនិងឆន្ទៈក្នុងការគាំពារសន្តិសុខនៃអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី វាគឺមានភាពត្រឹមត្រូវ ចាំបាច់និងសមហេតុផល។ ឈរលើមូលដ្ឋាន«គោលការណ៍ចិនតែមួយ» មានប្រទេសចំនួន១៨៣លើពិភពលោកបានបង្កើតទំនាក់ទំនងផ្លូវទូតជាមួយប្រទេសចិន ដែលនេះជាគំនិតឯកភាពរួមជាទូទៅ នៃសហគមន៍អន្តរជាតិនិងជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិដែលបានយល់ច្បាស់ ពីសាវតារជាតិរបស់កោះតៃវ៉ាន់។ តាមកំណត់ត្រានៅក្នុងប្រវត្តិសាស្ត្រ និងខ្លឹមសារនៃអង្គហេតុតាមផ្លូវច្បាប់ដែលពាក់ព័ន្ធគឺបានកំណត់យ៉ាងច្បាស់ថា...
ភ្នំពេញ៖ លោកបណ្ឌិតជាមុនី ឫទ្ធិប្រធានសមាគមន៍អ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជាចិនបានឱ្យដឹងថា នៅថ្ងៃទី១០ខែមេសា ឆ្នាំ២០២៥ សង្គមស៊ីវិលកម្ពុជា និងចិននឹងសហការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តភូមិតានន ឆ្នាំ២០២៥ ដែលមានទីតាំងនៅភូមិតានន ឃុំដូង ស្រុកបាទីខេត្តតាកែវ។ លោកបណ្ឌិតបញ្ជាក់ថា ការព្រឹត្តិការណ៍សង្ក្រាន្តភូមិតានន ឆ្នាំ២០២៥ នេះ មានគោលបំណងសំខាន់ៗចំនួន៤រួមមាន៖ 1-ការពន្លាតអរិយធម៌រាប់ពាន់ឆ្នាំរបស់ជនជាតិខ្មែរទៅកាន់ពិភពលោកតាមរយៈមិត្តភក្តិចិនដែលអញ្ជើញមកពីការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ បណ្តាសារព័ត៌មានចិន និងបណ្តាសហគ្រាសចិនដែលមកលេងកម្សាន្តសង្ក្រាន្តភូមិតានន។ 2-ការបង្កើនកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន...
”បើមិនញ៉ាំផ្លែសារី ម៉េចនឹងដឹងពីរសជាតិ វាបានទៅ?” នេះជាសម្តីដែលលោក Xi Jinping តែងតែនិយាយ នៅពេលដែលគាត់ទៅ ចុះត្រួតពិនិត្យការងារ តាមមូលដ្ឋាន ក្នុងអំឡុងពេលធ្វើការនៅខេត្ត Zhejiang។ គាត់បានប្រើការ ប្រៀបធៀបមួយថា ការសិក្សាស្រាវជ្រាវ គឺដូចជាពពោះកូន ហើយការសម្រេចចិត្តគឺដូចជា សម្រាលកូន ។ ដំណើរនៃការសិក្សាស្រាវជ្រាវ គឺជាដំណើរ នៃការសម្រេចចិត្តបែបវិទ្យាសាស្រ្ត...
ថ្ងៃទី៣ ខែមេសា ពេលអញ្ជើញ ចូលរួមសកម្មភាព ដាំដើម ឈើដោយស្ម័គ្រចិត្ត នៅរដ្ឋធានី លោកXi Jinpingប្រធានរដ្ឋចិន បានលើកឡើងថា ការដាំដើមឈើគឺជាផ្នែកមួយដ៏ សំខាន់សម្រាប់កសាង អរិយធម៌អេកូឡេស៊ី ។ ត្រូវតែអនុវត្តគំនិតអភិវឌ្ឍន៍បៃតង ផ្សព្វផ្សាយវប្បធម៌ អេកូឡេស៊ី ប្រមូលផ្តុំកម្លាំងដ៏ខ្លាំងក្លា សម្រាប់កសាងប្រទេសចិន ដ៏ស្រស់ស្អាត និងធ្វើឱ្យដែនដីមាតុភូមិកាន់តែពោរពេញ ដោយភាពបៃតងនិងរស់រវើក។...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិន ប្រឆាំងយ៉ាងដាច់អហង្ការចំពោះវិធានការពន្ធរបស់សហរដ្ឋអាមេរិក ដោយផ្អែកលើអ្វីដែលគេហៅថាការស៊ើបអង្កេតផ្នែកទី២៣២ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក He Yadong អ្នកនាំពាក្យបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា វិធានការពន្ធផ្នែកទី២៣២ ត្រូវបានវិនិច្ឆ័យជាយូរមកហើយ ដោយប្រព័ន្ធដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោកថា ជាការរំលោភលើប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានមូលដ្ឋានលើច្បាប់។ ដោយការដាក់ពន្ធដោយផ្អែកលើ អ្វីដែលគេហៅថា របាយការណ៍ស៊ើបអង្កេតដោយស្វ័យប្រវត្តិ ផ្នែកទី២៣២ ពី ៦ឆ្នាំមុន...