ប៉េកាំង៖ ក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៊ីរយៈពេលបួនថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃពុធ ដើម្បីចូលរួមក្នុងពិធីមួយ នៅទីក្រុងមូស្គូដើម្បីរំលឹកខួបលើកទី ៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី ២ នៅទ្វីបអឺរ៉ុប ដែលរុស្ស៊ីប្រារព្ធជាទិវាជ័យជំនះ ។
ក្រសួងបានឲ្យដឹងថា លោក ស៊ី ជីនពីង នឹងចូលរួមក្នុង “ទំនាក់ទំនងជាយុទ្ធសាស្ត្រ” ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ដែលបានអញ្ជើញលោក ឱ្យចូលរួមក្នុងព្រឹត្តិការណ៍ខួបសង្រ្គាមនៅថ្ងៃសុក្រសប្តាហ៍ក្រោយ ស្តីពីការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី និងបញ្ហាអន្តរជាតិ និងតំបន់សំខាន់ៗ។
ពិធីនេះនឹងរំលឹកដល់ការបរាជ័យ របស់សហភាពសូវៀត លើពួកណាស៊ីអាល្លឺម៉ង់ នៅក្នុងអ្វីដែលទីក្រុងម៉ូស្គូហៅថា សង្រ្គាមស្នេហាជាតិដ៏អស្ចារ្យ ។ ទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ី បានដកស្រង់សម្តីរបស់វិមានក្រឹមឡាំងថា លោក ស៊ី និងលោក ពូទីន ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងទ្វេភាគី មួយចំនួនក្នុងអំឡុង ពេលទស្សនកិច្ច របស់ប្រធានាធិបតីចិន។
នៅថ្ងៃទី ៣ ខែកញ្ញា ប្រទេសចិន នឹងរៀបចំព្រឹត្តិការណ៍មួយដើម្បីប្រារព្ធខួបលើកទី ៨០ នៃអ្វីដែលខ្លួនហៅថាជ័យ ជម្នះ របស់ខ្លួននៅក្នុងសង្រ្គាមនៃការតស៊ូប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនឆ្នាំ ១៩៣៧-១៩៤៥ ។ ក្រសួងបានឲយដឹងថា លោក ស៊ី និងលោក ពូទីន បានព្រមព្រៀងគ្នាថា មេដឹកនាំទាំងពីរ នឹងរួមគ្នាចងចាំប្រវត្តិសាស្ត្រ និងការពារសមិទ្ធិផល នៃជ័យជម្នះសង្គ្រាមលោកលើកទី ២ សណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម យុត្តិធម៌ និងយុត្តិធម៌អន្តរជាតិ។
រុស្ស៊ី និងចិនបាននិង កំពុងពង្រឹង ទំនាក់ទំនងរបស់ពួកគេក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយទីក្រុងប៉េកាំង បានប្រឆាំង នឹងការដាក់ទណ្ឌកម្ម របស់លោកខាងលិចលើទីក្រុងមូស្គូ ជុំវិញការឈ្លានពាន របស់ខ្លួនលើអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយនៅឆ្នាំ២០២៤ មេដឹកនាំទាំងពីរបានជួបគ្នាដោយផ្ទាល់ចំនួន ៣ដង៕
ប្រែសម្រួល ឈូក បូរ៉ា
