ហ្សាកាតា៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោករហូតមកដល់ពេលនេះ បានចូលជាធរមាននៅថ្ងៃសៅរ៍នេះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំត្រូវបានសាទរដោយតំបន់អាស៊ីប៉ាស៊ីហ្វិកថា ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកសមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ និងជាសន្ទុះជាថ្មីជុំវិញពិភពលោកសម្រាប់ពាណិជ្ជកម្មសេរី និងពហុភាគីនិយមនៅគ្រានៃភាពមិនប្រាកដប្រជាជាសកល។ ការចុះហត្ថលេខាក្នុងខែវិច្ឆិកា ឆ្នាំ២០២០ RCEP បានប្រមូលផ្តុំសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចជាប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ដែលគ្របដណ្តប់ប្រហែល...
ប៉េកាំង៖ ប្រទេសចិន និងជប៉ុន បានព្រមព្រៀងគ្នាក្នុងការគ្រប់គ្រងឱ្យបានត្រឹមត្រូវនូវភាពផ្ទុយគ្នា និងភាពខុសគ្នានៃដែនសមុទ្រ ការពារសន្តិសុខ និងស្ថិរភាពដែនសមុទ្រដោយស្មោះត្រង់ ហើយធ្វើឱ្យសមុទ្រចិនខាងកើតក្លាយជាសមុទ្រសន្តិភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាព។ កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចក្នុងអំឡុងកិច្ចប្រជុំជុំទី១៣ នៃការពិគ្រោះយោបល់កម្រិតខ្ពស់ ស្តីពីកិច្ចការដែនសមុទ្រ ដែលបានធ្វើឡើងតាមរយៈតំណភ្ជាប់វីដេអូកាលពីថ្ងៃចន្ទ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ភាគីទាំងពីរបានបើកកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំក្រុមការងារចំនួន៣ ស្តីពីការការពារដែនសមុទ្រ ការអនុវត្តច្បាប់សមុទ្រ និងសន្តិសុខ និងសេដ្ឋកិច្ចសមុទ្រផងដែរ។ ភាគីទាំងពីរបានឯកភាពផ្តោតលើការកសាងទំនាក់ទំនងចិន-ជប៉ុន...