ព័ត៌មានអន្តរជាតិ
ចិន និងជប៉ុន គួរតែនាំយកទំនាក់ទំនងទ្វេភាគី ត្រឡប់ទៅរកផ្លូវ នៃការអភិវឌ្ឍន៍ដ៏ល្អឡើងវិញ
ប៉េកាំង៖ លោក វ៉ាង យី ប្រធានការិយាល័យគណៈកម្មាធិការកណ្តាលទទួលបន្ទុកកិច្ចការបរទេសបានឲ្យដឹងថា ប្រទេសចិន និងជប៉ុន គួរតែនាំយកទំនាក់ទំនងរបស់ពួកគេត្រឡប់ទៅរកផ្លូវនៃការអភិវឌ្ឍន៍ដ៏ល្អ។ លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើការកត់សម្គាល់នៅក្នុងពិធីទទួលស្វាគមន៍ខួបលើកទី៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព និងមិត្តភាពចិន-ជប៉ុន កាលពីថ្ងៃចន្ទនៅទីក្រុងប៉េកាំង ហើយអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Yasuo Fukuda បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ លោក វ៉ាង យី...