ថ្ងៃទី១៥ ខែវិច្ឆិកា ភូមិគ្រឹះ Filoli ដែលស្ថិតនៅក្បែរក្រុង San Francisco សហរដ្ឋអាមេរិក បានក្លាយជាចំណុចចាប់អារម្មណ៍របស់ពិភពលោកទាំងមូល នៅទីនេះ លោក Xi Jinping ប្រធានរដ្ឋចិននិងលោក បៃដិន ប្រធានាធិបតីអាមេរិកបានធ្វើកិច្ចសន្ទនាអស់រយៈពេលជិត៤ម៉ោង មេដឹកនាំទាំងពីររូបបានឈានដល់គំនិតឯកភាពរួមជាង២០ចំណុចលើវិស័យនយោបាយ ការទូត ការផ្លាស់រវាងប្រជាជននិងប្រជាជន អភិបាលកិច្ចសកល យោធានិងសន្តិសុខជាដើម បានក្លាយទៅជា...
ទីភ្នាក់ងារសារព័ត៌មានAPអាមេរិកបានវាយតម្លៃចំពោះដំណើរទស្សនកិច្ចនៅអាមេរិក របស់លោកWangYiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនថា “បាននាំមកនូវក្តីសង្ឃឹមសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងចិននិងអាមេរិក”។ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែតុលា លោកWang Yiបានទៅអញ្ជើញបំពេញទស្សនកិច្ចនៅអាមេរិក តាមការអញ្ជើញរបស់ភាគីអាមេរិក។ក្នុងអំឡុងពេលនេះ លោកBidenប្រធានាធិបតីអាមេរិក បានជួបសន្ទនាជាមួយលោកWangYi។លោកWang Yiក៏បានជួបពិភាក្សាការងារ២ជុំជាមួយលោកBlinkenរដ្ឋមន្ត្រីការបរទេសអាមេរិក និងបានជួបសន្ទនាជាមួយលោកSullivanជំនួយការប្រធានាធិបតីអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខជាតិផងដែរ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់មន្ត្រីជាន់ខ្ពស់ចិននៅអាមេរិក ចាប់តាំងពីមន្ត្រីជាន់ខ្ពស់អាមេរិកច្រើនរូបបានធ្វើទស្សនកិច្ចនៅប្រទេសចិនកាលពីខែមិថុនាឆ្នាំ២០២៣មក។ “ភាគីទាំងពីរបានឯកភាពគ្នាថានឹងធ្វើការខិតខំប្រឹងប្រែងរួម ដើម្បីសម្រេចបាននូវកិច្ចជំនួបរវាងប្រមុខរដ្ឋប្រទេសទាំងពីរនៅសាន់ហ្វ្រាន់ស៊ីស្កូ” បានបណ្តាលឱ្យគ្រប់មជ្ឈដ្ឋានមានការចាប់អារម្មណ៍យ៉ាងទូលំទូលាយ។ អ្នកវិភាគបានលើកឡើងថា គ្មានអ្វីគួរឱ្យសង្ស័យឡើយ គឺជាសញ្ញាច្បាស់លាស់មួយ ដែលធ្វើឱ្យអ្នកទាំងឡាយមានហេតុផលរក្សាមតិយោបល់សុទិដ្ឋិនិយមតែក៏ត្រូវមានភាពមធ្ស័ត ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងរវាងចិននិងអាមេរិកក្នុងមួយរយៈពេលអនាគត។ ប្រទេសចិនមានអាកប្បកិរិយាច្បាស់លាស់ក្នុងដំណើរទស្សនកិច្ចលើកនេះ...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវធ្វើការជាមួយនឹងប្រទេសចិន ដើម្បីនាំយកទំនាក់ទំនងទ្វេភាគីបន្តិចម្តងៗទៅកាន់ផ្លូវ នៃកំណើនស្ថិរភាព នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ លោក Wang បានធ្វើការកត់សម្គាល់នៅក្នុងសន្និសិទកាសែត ប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងការសង្ខេបរបស់មន្ត្រីអាមេរិក អំពីការធ្វើដំណើរនាពេលខាងមុខរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ទៅកាន់ប្រទេសចិន។...
បរទេស ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ (១៩ មីនា) បានចោទប្រកាន់ ប្រទេសចិន ពីបទប្រព្រឹត្ត អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំង នឹងមនុស្សជាតិ ប្រឆាំងនឹងប្រជាជនម៉ូស្លីមអ៊ូហ្គួរ និងជនជាតិភាគតិច ដទៃទៀត ចំណែកប្រទេសចិនវិញ បានចោទប្រកាន់សហរដ្ឋអាមេរិក ពីការរើសអើង ការបង្កើតភាពស្អប់ខ្ពើម និងការសម្លាប់មនុស្ស ដែលមានដើមកំណើត អាហ្វ្រិក...