ព័ត៌មានអន្តរជាតិ

ចិន និងអាមេរិក ប៉ះគ្នាជាថ្មី នៅមហាសន្និបាទ អង្គការសហប្រជាជាតិ ទៅលើប្រយុទ្ធប្រឆាំង នឹងជនជាតិនិយម

បរទេស ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ (១៩ មីនា) បានចោទប្រកាន់ ប្រទេសចិន ពីបទប្រព្រឹត្ត អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំង នឹងមនុស្សជាតិ ប្រឆាំងនឹងប្រជាជនម៉ូស្លីមអ៊ូហ្គួរ និងជនជាតិភាគតិច ដទៃទៀត ចំណែកប្រទេសចិនវិញ បានចោទប្រកាន់សហរដ្ឋអាមេរិក ពីការរើសអើង ការបង្កើតភាពស្អប់ខ្ពើម និងការសម្លាប់មនុស្ស ដែលមានដើមកំណើត អាហ្វ្រិក និងអាស៊ី ។ ការប៉ះទង្គិចគ្នានេះ កើតឡើងបន្ទាប់ពីការប៉ះទង្គិច ពាក្យសម្តីលើកដំបូង នៅក្នុងជំនួបទ្វេភាគី នៅរដ្ឋ អាឡាស្កា ។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ការប៉ះទង្គិចគ្នានេះ បានកើតឡើងនៅក្នុងពិធីរំលឹកទិវាអន្តរជាតិ ដើម្បីលុបបំបាត់ការរើសអើង ពូជសាសន៍ របស់មហាសន្និបាត អង្គការសហប្រជាជាតិ និងត្រូវបានបង្កឡើង ដោយខ្សែតែមួយ នៅក្នុងសុន្ទរកថា របស់ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក លោកស្រី Linda Thomas Greenfield ដែលបាននិយាយ អំពីការចាប់ផ្តើមថមថយ របស់ទាសករ ការកើនឡើង នៃការបែកបាក់នៅភាគខាងត្បូង និងការរួចផុតពីការរើសអើងជាតិ សាសន៍រួមទាំងការត្រូវបានគេហៅថា“ ពាក្យ N” ។

វាបានកើតឡើង បន្ទាប់ពីអ្នកការ ទូតជាន់ខ្ពស់ អាមេរិកនិងចិន បានបញ្ចប់ការពិភាក្សាចម្រូងចម្រាស រយៈពេលពីរថ្ងៃ នៅរដ្ឋ អាឡាស្កា ដែលជាជំនួប កម្រិតខ្ពស់ដំបូង គេចាប់តាំងពីប្រធានាធិបតី Joe Biden ឡើងកាន់អំណាច ។ នៅក្នុងការអត្ថាធិប្បាយ ជាសាធារណៈដ៏កម្រលោក Antony Blinken រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក និងរដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាងយី បានផ្លាស់ប្តូរទស្សនៈផ្ទុយគ្នាខ្លាំង ចំពោះប្រទេសទាំងពីរ និងពិភពលោក ៕

ប្រែសម្រួលៈ ណៃ តុលា

To Top