ព័ត៌មានអន្តរជាតិ
ចិន បង្ហាញពីចំណងមិត្តភាព ជាមួយអាស៊ាន នៅមុនកិច្ចប្រជុំ គម្រប់ខួបទី ៣០
បរទេស៖យោងតាមទីក្រុងប៉េកាំង បានឲ្យដឹងថា ប្រទេសចិន កំពុងតែបង្កើនចំណងការទូតរបស់ខ្លួន ជាមួយប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ជាមួយកិច្ចប្រជុំផ្ទាល់ មួយរបស់រដ្ឋមន្ត្រីការបរទេស ដែលប្រារព្ធឡើងដើម្បីអបអរពីចំណងមិត្តភាពដ៏ពិសេស។ មន្ត្រីនាំពាក្យចិន លោក វ៉ាង វិនពីន បានមានប្រសាសន៍ដូច្នេះថា “ការពិតដែលភាគីទាំងពីរ បានព្រមព្រៀងគ្នាប្រារព្ធធ្វើកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេសផ្ទាល់ បើទោះជាមានស្ថានភាពជម្ងឺកូវីដ១៩ កំពុងតែប្រព្រឹត្តទៅនោះ បង្ហាញឲ្យឃើញនូវប្រទេសប្រកាន់ខ្ជាប់នូវភាពសំខាន់ និងការយកចិត្តទុកដាក់ ខ្ពស់ចំពោះចំណងមិត្តភាពចិន-អាស៊ាន ស្ថិតក្រោមកាលៈទេសៈថ្មី”។ យោងតាមទីក្រុងប៉េកាំង...