ព័ត៌មានអន្តរជាតិ

ចិន បង្ហាញពីចំណងមិត្តភាព ជាមួយអាស៊ាន នៅមុនកិច្ចប្រជុំ គម្រប់ខួបទី ៣០

បរទេស៖យោងតាមទីក្រុងប៉េកាំង បានឲ្យដឹងថា ប្រទេសចិន កំពុងតែបង្កើនចំណងការទូតរបស់ខ្លួន ជាមួយប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ជាមួយកិច្ចប្រជុំផ្ទាល់ មួយរបស់រដ្ឋមន្ត្រីការបរទេស ដែលប្រារព្ធឡើងដើម្បីអបអរពីចំណងមិត្តភាពដ៏ពិសេស។

មន្ត្រីនាំពាក្យចិន លោក វ៉ាង វិនពីន បានមានប្រសាសន៍ដូច្នេះថា “ការពិតដែលភាគីទាំងពីរ បានព្រមព្រៀងគ្នាប្រារព្ធធ្វើកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេសផ្ទាល់ បើទោះជាមានស្ថានភាពជម្ងឺកូវីដ១៩ កំពុងតែប្រព្រឹត្តទៅនោះ បង្ហាញឲ្យឃើញនូវប្រទេសប្រកាន់ខ្ជាប់នូវភាពសំខាន់ និងការយកចិត្តទុកដាក់ ខ្ពស់ចំពោះចំណងមិត្តភាពចិន-អាស៊ាន ស្ថិតក្រោមកាលៈទេសៈថ្មី”។

យោងតាមទីក្រុងប៉េកាំង នៅក្នុងអំឡុងកិច្ចប្រជុំក្នុងទីក្រុង Chongqing រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងបា្ររព្ធធ្វើពិធីគម្រប់ ខួបលោកទី៣០ នៃចំណងមិត្តភាពជាំមួយអាស៊ាន និងផ្តោតសំខាន់លើការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ និងការលើកកម្ពស់ភាពងើបឡើងវិញនៃសេដ្ឋកិច្ច។

គួរបញ្ជាក់ថា ករណីជម្ងឺកូវីដ១៩នៅបរទេសដំបូង ត្រូវបានគេរាយការណ៍កាលពីខែមករា ឆ្នាំ២០២០ នៅក្នុងប្រទេសថៃ ហើយការឆ្លើយតបរបស់ចិន ចំពោះជម្ងឺរាតត្បាតនោះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមានទាំងការផ្តល់ថ្នាំវ៉ាក់សាំង Sinopharm និង Sinovac៕
ប្រែសម្រួល៖ប៉ាង កុង

To Top