រទេស៖យោងតាមការចេញផ្សាយរបស់កាសែតបរទេសកាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាយោធារបស់សហរដ្ឋអាមេរិកបានធ្វើដំណើរមកដល់ប្រទេសឥណ្ឌា ហើយនៅក្នុងខែនេះដើម្បីអាចចូលរួមសមយុទ្ធយោធាមួយដែលមានឈ្មោះថា Yudh Abhyas គឺជាសមយុទ្ធយោធា ទ្រង់ទ្រាយធំមួយដែលធ្វើឡើងនៅក្នុងលក្ខខណ្ឌអាកាសធាតុដ៏សែនត្រជាក់ខ្លាំងនិងនៅតាមតំបន់ភ្នំជាមួយនឹងយោធារបស់ប្រទេសឥណ្ឌានិងក៏ជាតំបន់ដែលជាប់ទៅនឹងព្រំដែនកំពុងមានបញ្ហាជាមួយចិនផងដែរ។ សមយុទ្ធយោធាត្រូវបានធ្វើឡើងនៅរដ្ឋ Uttarakhand ភាគខាងជើងនៃប្រទេសធ្វើឡើងនៅចំពេលដែលភាពតានតឹងរវាងចិននិងឥណ្ឌាព្រមទាំងចិននិងអាមេរិកផងហើយ ក៏ជាសញ្ញាដើម្បីបញ្ជាក់ប្រាប់ទៅកាន់រដ្ឋាភិបាលទីក្រុងប៉េកាំងដែរថា ទំនាក់ទំនងរវាងអាមេរិកនិងឥណ្ឌា គឺមានភាពមានភាពរឹងម៉ាំកម្រិតណា។ គួរឲ្យដឹងដែរថាសមយុទ្ធយោធា Yudh Abhyas នេះគឺជាសមយុទ្ធយោធាដោះដូរវាងអាមេរិក និងឥណ្ឌា អស់រយៈពេលជាច្រើនឆ្នាំមកហើយគិតចាប់តាំងតែពីដើមទសវត្សឆ្នាំ២០០០មកម្ល៉េះខណៈដែលកាលពីឆ្នាំ២០២១ កន្លងមកសមយុទ្ធយោធា ត្រូវបានធ្វើឡើងនៅក្នុងរដ្ឋ Alaska...
បរទេស៖ មន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក និងចិនកំពុងសម្លឹងមើលការស្តារឡើងវិញ នូវខ្សែទូរស័ព្ទបន្ទាន់យោធា ដែលនៅស្ងៀមយូរ ដើម្បីការពារភាពតានតឹង នៅឥណ្ឌូប៉ាស៊ីហ្វិក ពីការរីករាលដាលទៅជាសង្រ្គាមក្តៅ, នេះបើតាមមន្ត្រីការពារជាតិ ជាន់ខ្ពស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin និងសមភាគីចិនគឺលោក Wei Fenghe បានពិភាក្សាគ្នាអស់រយៈពេលជាងមួយម៉ោង នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅខេត្តសៀមរាប...
លោកស្រីMao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានជាប្រចាំកាលពីថ្ងៃទី២១ ខែវិច្ឆិកាថា ប្រទេសចិនសង្ឃឹមថា ប្រទេសជប៉ុនអាចឆ្លើយតបយ៉ាង ម៉ឺងម៉ាត់ ចំពោះការព្រួយបារម្ភ របស់គ្រប់ភាគី និងប្រកាន់អាកប្បកិរិយា ទទួលខុសត្រូវ ដើម្បីស្វែងរកមធ្យោបាយ ដ៏ត្រឹមត្រូវសម្រាប់ចាត់ចែងទឹក សំណល់នុយក្លេអ៊ែរ ជំនួសឱ្យការជំរុញដោយងងឹត ងងុលនូវផែនការបង្ហូរចេញទឹក សំណល់ចូលក្នុងសមុទ្រ ។ យោងតាមការផ្សាយដំណឹងឱ្យដឹងថា ក្រុមការងារបច្ចេកទេស...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សព្វផ្សាយនៅថ្ងៃអង្គារនេះដោយបានដកស្រង់សម្តីអាជ្ញាធរក្នុងតំបន់ថា មនុស្ស៣៦នាក់បានស្លាប់ និង២នាក់កំពុងបាត់ខ្លួន បន្ទាប់ពីមានអគ្គីភ័យកើតឡើងនៅឯរោងចក្រ១កន្លែងនៅភាគកណ្តាលនៃប្រទេសចិន ។ ទីភ្នាក់ងារសារព័ត៌មានស៊ិនហួ បានរាយការណ៍ថា អគ្គីភ័យបានកើតឡើង “នៅឯរោងចក្រ១កន្លែងនៅក្នុងទីក្រុង Anyang ខេត្ត Henan ភាគកណ្តាលនៃប្រទេសចិន កាលពីរសៀលថ្ងៃចន្ទ”...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប្រទេសចិន បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ខ្លួនបើកចំហសម្រាប់កិច្ចប្រជុំជាមួយ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក នៅខាងក្រៅវេទិកាសន្តិសុខ ថ្នាក់តំបន់នៅកម្ពុជាក្នុងសប្តាហ៍នេះ ជាសញ្ញានៃការបញ្ចូលគ្នានូវកិច្ចទំនាក់ទំនង បន្ទាប់ពីមេដឹកនាំកំពូល នៃប្រទេសទាំង២ បានជួបគ្នាកាលពីដើមខែនេះ។ រដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe...
វីយែន៖ បេសកជនចិនម្នាក់បានឲ្យដឹងថា ការដាក់សម្ពាធលើប្រទេសអ៊ីរ៉ង់ នឹងមិនជួយដោះស្រាយ បញ្ហានុយក្លេអ៊ែររបស់ខ្លួនទេ ហើយនឹងមានតែប្រតិកម្មតបវិញ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Wang Chang អនុប្រធានបេសកកម្មអចិន្ត្រៃយ៍ របស់ចិនប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងវីយែន បាននិយាយដូច្នេះបន្ទាប់ពី កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានអនុម័តសេចក្តីសម្រេចមួយ ដើម្បីដាក់ទោសទីក្រុងតេអេរ៉ង់។ នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាល IAEA...
បាងកក៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានគូសបញ្ជាក់ថា ប្រទេសចិន ប្តេជ្ញាជំរុញការកសាង សហគមន៍អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងអនាគតរួមគ្នា ហើយនឹងធ្វើបន្ថែមទៀត ដើម្បីបង្កើនស្ថិរភាព និងវិបុលភាពនៃអាស៊ីប៉ាស៊ីហ្វិក។ លោក ស៊ី បានធ្វើការកត់សម្គាល់នៅក្នុង សុន្ទរកថាជាលាយលក្ខណ៍អក្សរ ដែលមានចំណងជើងថា ការបន្តប្តេជ្ញាចិត្ត និងរួមគ្នាលើកកម្ពស់ការអភិវឌ្ឍន៍ ដើម្បីនាំយកកិច្ចសហប្រតិបត្តិការ អាស៊ី-ប៉ាស៊ីហ្វិក ទៅកាន់កម្រិតខ្ពស់ថ្មីមួយ...
ក្នុងបរិបទនាពេលបច្ចុប្បន្ននេះ ដែលពិភពលោកបាននឹងកំពុងស្ថិតក្នុងភាពបម្រែបម្រួលដ៏ខ្លាំងនិងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលមិនធ្លាប់មានក្នុង១រយឆ្នាំកន្លងមក លក្ខណៈផុយស្រួយនៃសេដ្ឋកិច្ចពិភពលោក កាន់តែមានភាពលេចធ្លោ ហើយការអភិវឌ្ឍរបស់មនុស្សជាតិកំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏សំខាន់។ប្រធានបទនៃកិច្ចប្រជុំកំពូលប្រទេសG20 កោះបាលីគឺ “រួមគ្នាងើបឡើងវិញនិងងើបឡើងវិញយ៉ាងខ្លាំងក្លា” ដែលឆ្លុះបញ្ចាំងពីការរំពឹងទុករួមគ្នារបស់មនុស្សទាំងឡាយ។ មនុស្សជាតិយើងរស់នៅលើភពផែនដីតែមួយ សាមគ្គីភាពគឺជាកម្លាំង ហើយការបែកបាក់គ្នាគ្មានផ្លូវចេញនោះទេ។ លោកXiJinpingប្រធានរដ្ឋចិនបានផ្តួចផ្តើមឱ្យជំរុញ”ការអភិវឌ្ឍសកលកាន់តែប្រកបដោយភាពបរិយាប័ន្ន” គឺមានន័យថាប្រទេសនានាគួរតែគោរពគ្នាទៅវិញទៅមក ស្វែងរកចំណុចឯកភាពគ្នាខណៈពេលរក្សាទុកគំនិតមិនស្របគ្នា រួមរស់នៅជាមួយគ្នាដោយសន្តិភាព និងជំរុញកិច្ចកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ តែមិនត្រូវបិទទ្វារនិងមិនទទួលអ្នកដទៃទៀតឡើយ។ “រួមគ្នាការអភិវឌ្ឍន៍របស់ប្រទេសនានា ទើបជាការអភិវឌ្ឍពិតប្រាកដ” “ប្រទេសនីមួយៗសុទ្ធតែចង់មានជីវភាពការរស់នៅដ៏ល្អប្រសើរ ហើយការធ្វើទំនើបកម្មមិនមែនជាសិទ្ធិអំណាចពិសេសរបស់ប្រទេសណាមួយឡើយ”…...
រសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន អង្គការYUNDI និងសមាគមចិនក្រៅប្រទេសខេត្តយូណាន មានរៀបចំកម្មវិធីបាឋកថាស្តីពីទំនើបកម្មសង្គមនិយមតាមបែបផែនចិន។ ថ្លែងទៅកាន់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការចំនួន១៥០រូប លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានជម្រាបជូនពីសមិទ្ធផលដែលកម្ពុជាទទួលបានក្នុងកំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Li Keqiangនាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតចិនមកកម្ពុជា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រៅពីរំលេចពីទំនាក់ទំនងរវាងកម្ពុជានិងចិន លោកបណ្ឌិតក៏បានគូសបញ្ជាក់ពីសមិទ្ធផលនៃសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន ដោយផ្តោតលើទស្សនៈស្តីពី ទំនើបកម្មសង្គមនិយមតាមបែបផែនចិន។...
ថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០២២ តាមម៉ោង ក្នុងតំបន់សិកា្ខសាលានៃប្រព័ន្ធសារព័ត៌មានចិននិងអាហ្វ្រិកក្រោមប្រធានបទ «ប្រទេសចិនក្នុងដំណើរថ្មីនិងពិភពលោក» ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើនៅក្រុងណៃរ៉ូប៊ី រដ្ឋនាធីប្រទេសកេនយ៉ា។ ភ្ញៀវកិត្តិយសគ្រប់រូបបានសម្គាល់ថាការអភិវឌ្ឍថ្មីរបស់ប្រទេសចិនបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០នឹងនាំមកនូវកាលានុវត្តភាពថ្មីដល់អាហ្វ្រិកហើយក៏ជាកម្លាំងចលករថ្មីសម្រាប់ការកសាងសហគមន៍រួមវាសនាតែមួយរវាងចិននិងអាហ្វ្រិកផងដែរហេតុដូច្នេះកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធសារព័ត៌មានចិននិងអាហ្វ្រិកក្នុងយុគសម័យថ្មីគឺប្រកបដោយសកា្តនុពលដ៏ធំសម្បើម៕