Update: ប្រតិភូចរចាមួយក្រុមរបស់ប្រទេសរុស្ស៊ី បានធ្វើដំណើរទៅដល់ប្រទេសប៊ែលឡារូសហើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន អាមេរិកាំង AP នៅមុននេះបន្តិច។ អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov បាននិយាយថា គណៈប្រតិភូនោះ មានមន្រ្តី យោធានិងអ្នកការទូតផងដែរ។ មិនមានអត្ថាធិប្បាយណាមួយ ចេញពីប្រទេសអ៊ុយក្រែននៅឡើយទេ ដែលមុននេះ បាននិយាយថា ខ្លួនត្រៀមខ្លួនជាស្រេច សម្រាប់ការចរចារ ប៉ុន្តែមិនបានបញ្ជាក់លំអិតនោះទេ ថាតើនៅកន្លែងណា...
Breaking: ប្រតិភូចរចារបស់រុស្ស៊ី ទៅដល់បែលឡារូសហើយ! នេះបើតាមទីភ្នាក់ងារព័ត៌មានអាមេរិកាំង AP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ហ្វាំងឡង់ ក្បែរខាងរុស្ស៊ី នឹងបិទដែនអាកាសចំពោះយន្តហោះរុស្ស៊ី, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
Update: អ្នកកាសែត AFP ម្នាក់បាននិយាយថា ការបាញ់កាំភ្លើងយន្ត និងការផ្ទុះបានអង្រួនទីក្រុង Kharkiv នៅពេលដែលការប្រយុទ្ធគ្នា តាមដងផ្លូវបានផ្ទុះឡើង បន្ទាប់ពីកងកម្លាំងឈ្លានពានរបស់រុស្ស៊ី បានវាយលុកចូលទៅក្នុងទីក្រុង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ បំណែករថពាសដែករុស្ស៊ីមួយគ្រឿង បានឆាបឆេះនៅតាមផ្លូវមួយ និងជាច្រើនទៀត ត្រូវបានគេបោះចោល។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ការប្រយុទ្ធគ្នា តាមដងផ្លូវក្នុងទីក្រុង Kharkov ទីពីររបស់អ៊ុយក្រែន៖ AFP ប្រែសម្រួលដោយ៖ សយ សុភា
Breaking: រុស្ស៊ី អះអាងថា ឡោមព័ទ្ធទីក្រុងធំៗ ចំនួនពីរ នៅភាគខាងត្បូង និងភាគអាគ្នេយ៍ នៃអ៊ុយក្រែនហើយ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Update: ប្រមុខរដ្ឋបាលតំបន់ បាននិយាយថា កងទ័ពរុស្ស៊ីបានចូលទៅក្នុងទីក្រុង Kharkiv ទីពីររបស់អ៊ុយក្រែន ហើយការវាយប្រយុទ្ធគ្នា កំពុងកើតឡើង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ លោកបាននិយាយថា “រថយន្តធុនស្រាលរបស់សត្រូវរុស្ស៊ី បានវាយលុកចូលទីក្រុង Kharkiv… កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន កំពុងកម្ចាត់សត្រូវ” ។ ប្រែសម្រួលដោយ៖ សយ សុភា
តូក្យូ៖ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំប្រទេសជប៉ុន កំពុងជំរុញឱ្យប្រទេសចិន ចូលរួមកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីបញ្ឈប់ “ការសម្លាប់រង្គាល” របស់រុស្ស៊ី នៅក្នុងប្រទេសរបស់គាត់ ចំពេលទីក្រុងប៉េកាំង ខ្វះការរិះគន់ចំពោះសកម្មភាពរបស់ទីក្រុងម៉ូស្គូ។ អ្នកការទូតអ៊ុយក្រែនលោក Sergiy Korsunsky បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងតូក្យូថា “យើងពិតជាស្វាគមន៍យ៉ាងខ្លាំង ដែលប្រទេសចិន អនុវត្តទំនាក់ទំនងរបស់ខ្លួន ជាមួយរុស្ស៊ី ហើយពិភាក្សាជាមួយលោកពូទីន ហើយពន្យល់គាត់ថា វាមិនសមរម្យ...
Breaking: រដ្ឋមន្ត្រីលោកស្រី Anniken Huitfeldt បានដោះស្រាយបញ្ហា នៃការគាំទ្រមនុស្សធម៌ សម្រាប់អ៊ុយក្រែន ក្នុងការប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើតាមTwitter ផ្លូវការរបស់លោកស្រី រដ្ឋមន្រ្តីការបរទេសន័រវេស នៅមុននេះបន្តិច ដោយបានធ្វើការសន្ទនាជាមួយសមភាគី ប៉ូឡូញ លោក Zbigniew Rau។ ប្រែសម្រួលដោយ៖ សយ សុភា
Update: រដ្ឋមន្ត្រីសុខាភិបាលអ៊ុយក្រែន បាននិយាយថា ជនស៊ីវិល១៩៨ នាក់ រួមទាំងកុមារ ៣នាក់ ត្រូវបានសម្លាប់ រហូតមកដល់ពេលនេះ ដោយកងកម្លាំងរុស្ស៊ី ដែលវាយប្រហារប្រទេស ដែលគាំទ្រលោកខាងលិច។ នេះបើតាមការផ្សាយ របស់AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា