ព័ត៌មានអន្តរជាតិ

មន្រ្តីចិន៖ អាមេរិក នឹងមិនអាចទប់ទល់ជាមួយ ប្រទេសចិន ដោយប្រើភាពតានតឹង ជុំវិញកោះតៃវ៉ាន់បាននោះទេ

បរទេស៖ លោក Li Zhanshu បាននិយាយថា ក្រុងវ៉ាស៊ីនតោននឹងមិនអាច “ទប់ទល់នឹង” ប្រទេសចិនដោយប្រើភាពតានតឹងជុំវិញកោះតៃវ៉ាន់ជាឥទ្ធិពលលើទីក្រុងប៉េកាំងនោះទេ។ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ នៃប្រទេសចិន បានធ្វើការកត់សម្គាល់បែបនេះ នៅទីក្រុងមូស្គូកាលពីថ្ងៃសុក្រក្នុងអំឡុងពេលជួបជាមួយលោកស្រី Valentina Matvienko ប្រធានសភាជាន់ខ្ពស់ នៃសភារុស្ស៊ីក្រុមប្រឹក្សាសហព័ន្ធ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក Li Zhanshu ថា “ជាការពិត សំណួរតៃវ៉ាន់ទាក់ទងនឹងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន។ ឥឡូវនេះ កោះតៃវ៉ាន់កំពុងស្វែងរកឯករាជ្យ ដោយមានជំនួយពីសហរដ្ឋអាមេរិក។ អាមេរិកចង់ទប់ចិនតាមរយៈកោះតៃវ៉ាន់។ ការប៉ុនប៉ងនេះនឹងមិនដំណើរការទេ»។

លោក Li ក៏បានលើកឡើងផងដែរអំពីចំណុចសំខាន់ នាពេលថ្មីៗនេះនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ដែលត្រូវបានគេមើលឃើញថា ជាផ្នែកសំខាន់មួយរបស់ប្រទេសដោយទីក្រុងប៉េកាំង កាលពីដើមខែសីហា។ មន្ត្រីរូបនេះបានបន្ថែមថា ថ្នាក់ដឹកនាំសហរដ្ឋអាមេរិក «ជាភាពគ្រោះថ្នាក់» របស់លោកស្រី Pelosi ជាមួយនឹង “ដំណើរបង្កហេតុ” របស់គាត់៕

ប្រែសម្រួលៈ ណៃ តុលា

To Top