ភ្នំពេញ៖ លោក Wang Wenbin អ្នកនាំពាក្យក្រសួង ការបរទេសចិន នាថ្ងៃទី៣១ ខែសីហា បាននិយាយឆ្លើយតបទៅនឹង ការរិះគន់ជាច្រើន ចំពោះរបាយការណ៍ ស្វែងរកប្រភពដើមជំងឺ វីរុសកូវីដ-១៩ ដែលចេញដោយស្ថាប័ន ស៊ើបការណ៍អាមេរិក។ នេះបើយោងតាមស្ថានទូតចិនប្រចាំកម្ពុជា។ លោកមានប្រសាសន៍ថា របាយការណ៍ដែលធ្វើឡើង ដោយស្ថាប័នស៊ើបការណ៍អាមេរិក គឺជារបាយការណ៍នយោបាយ គឺជារបាយការណ៍ ទម្លាក់កំហុសគេឯង...
ភ្នំពេញ ៖ លោក តាន់ វុទ្ធា ទីប្រឹក្សាសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានលើកអត្ថបទមួយនិយាយពីចិន ក្លាយជាមហាអំណាច សេដ្ឋកិច្ចពិភពលោក ។ លោកបានដាក់ជាសំណួរថា ហេតុអ្វីបានជាចិនក្លាយជា មហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោកលឿនម្លេះ? លោកថា ចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោក គឺផ្តើមចេញពីសិល្បៈដឹកនាំរបស់លោក តេង ស៊ាវពីង លើកំណែទម្រង់ពី«សេដ្ឋកិច្ចផែនការ» របស់ចិនទៅជា...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលចិន ផ្ដល់ប្រាក់កម្ចីមកកម្ពុជា ជិត៣ពាន់លានដុល្លារ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ខណៈកម្ពុជាក៏មិនរើសអើង ប្រភពថវិកាមកពីបណ្ដាប្រទេសដទៃ ដែលចង់ជួយកម្ពុជានោះទេ ។ ឆ្លើយតបសំណួររបស់ប្រជាពលរដ្ឋ ក្នុងកម្មវិធី MPWT LIVE SHOW...
បរទេស៖ ប្រទេសគុយបា កាលពីថ្ងៃសៅរ៍ ទើបតែបានទទួលជំនួយជាច្រើន ជាសំភារៈថ្នាំពេទ្យពីសំណាក់ រដ្ឋាភិបាលនៃប្រទេសចិន ដើម្បីយកទៅជួយដល់ កិច្ចការងារប្រយុទ្ធប្រឆាំង ទៅនឹងការរាតត្បាតនៃវិរុសកូវីដ។ សំភារៈថ្នាំពេទ្យដែលមានរួម ទាំងឧបករណ៍តេស្តរហ័ស ស្រោមដៃពេទ្យព្រមទាំងឈុត ការពាររបស់គ្រូពេទ្យផង និងបន្ថែមពីលើដោយឧបករណ៍ ជំនួយដង្ហើមផងត្រូវបានប្រគល់ ទៅឲ្យគុយបាក្នុងពេលដែល ចំនួនករណីឆ្លងរាតត្បាត និងបាត់បង់ជីវិតកំពុងធ្លាក់ដល់ ស្ថានភាពអាក្រក់បំផុត។ គួរឲ្យដឹងថា គិតមកត្រឹមថ្ងៃសៅរ៍ ប្រទេសគុយបាបានរាយការណ៍...
បរទេស៖ មន្ត្រីយោធាជាន់ខ្ពស់ របស់អាមេរិកមួយរូប បាននិយាយប្រាប់នៅពេលថ្មីៗនេះថា ចំពោះការបង្កើនផលិត អាវុធនុយក្លេអ៊ែយ៉ាងលឿន ប្រទេសចិន នឹងជែងដាច់ប្រទេសរុស្ស៊ីឆាប់ៗនេះ ក្នុងនាមជាកំពូលការគម្រាមកំហែង នុយក្លេអ៊ែរបស់សហរដ្ឋអាមេរិក និងបានព្រមានថា ប្រទេសទាំងពីរ មិនមានយន្តការ ដើម្បីបញ្ចៀសការប្រាស្រ័យ ទាក់ទងគ្នាខុសនោះទេ។ ឧត្តមសេនីយ៍កងទ័ពអាកាសអាមេរិក លោក Thomas Bussiere ជាមេបញ្ជាការរងនៃ ទីបញ្ជាការយុទ្ធសាស្ត្រអាមេរិក ដែលគ្រប់គ្រងលើឃ្លាំអាវុធនុយក្លេអ៊ែ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងយ៉ាងដាច់ខាត ចំពោះជប៉ុនដែលបាន បង្ហាញនូវសៀវភៅស ស្តីពីកិច្ចការពារកុមារ និងបានបង្ហាញការគោរព យ៉ាងខ្ជាប់ខ្ជួនជាមួយប្រទេសជប៉ុន ដោយជំរុញឱ្យជប៉ុនកុំបំភាន់ មនុស្សជំនាន់ក្រោយ។ ក្រសួងការពារជាតិជប៉ុន នៅថ្ងៃទី១៦ ខែសីហាបានចេញនូវ សៀវភៅសចំនួន ៣០ ទំព័រ សម្រាប់សិស្សថ្នាក់បឋម និងអនុវិទ្យាល័យនៅលើគេហទំព័ររបស់ខ្លួន ដែលគ្របដណ្តប់លើការ អភិវឌ្ឍន៍យោធារបស់ចិន...
ភ្នំពេញ ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិនបានលើកឡើងថា មានអ្នកវិភាគនយោបាយមួយចំនួន ក៏ដូចជាអតីតមេដឹកនាំបក្សប្រឆាំងនិងកូនចៅរបស់គេបានចោទប្រកាន់មកបក្សកាន់អំណាចបានងាកទៅរកភាគីចិន ប៉ុន្តែបែរខ្លួនឯងចង់បង្កើតសហព័ន្ធឥណ្ឌូចិនឡើងវិញ។ តាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃ២៧ សីហានេះ លោក សយ សុភាពថ្លែងថា “ចោទបក្សកាន់អំណាចងាករកចិន។ បែរជា ម្ខាងទៀត ចង់បង្កើតសហព័ន្ធឥណ្ឌូចិនឡើងវិញ។ អ្នកណាជាអ្នកបង្កើតវា? ដើម្បីអី? ប្រវត្តិសាស្ត្របានបង្ហាញហើយ”...
ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានបញ្ជាក់ថា នៅថ្ងៃទី២៦ សីហា ២០២១ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងឆុងឈីង ប្រទេសចិន បានជូនដំណឹងមកថា ស្ថានអគ្គកុងស៊ុលបាន សហការជាមួយអាជ្ញាធរចិន ជួយសង្គ្រោះស្ត្រីខ្មែរ ១២រូប ដែលរងគ្រោះដោយការជួញដូរ វិលត្រឡប់ទៅកម្ពុជាវិញ ។ ដំណើរគ្រោងមកវិញនេះ នឹងធ្វើឡើងនៅថ្ងៃទី២...
សិង្ហបុរី៖ អ្នកការទូតសិង្ហបុរីម្នាក់ បានលើកឡើងថា សហរដ្ឋអាមេរិក គួរតែខិតជិតចិន ដោយភាពថ្លៃថ្នូរ និងគោរពប្រវត្តិសាស្ត្រយូរអង្វែងរបស់ចិន បើទោះបីជាមានឧបសគ្គ និងការលំបាកនាពេលបច្ចុប្បន្នក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Kishore Mahbubani មន្ត្រីរាជការសិង្ហបុរីអាជីពជាអ្នកការទូត បានលើកឡើងថា“ ចិន មិនគំរាមកំហែងសហរដ្ឋអាមេរិកនោះទេ” និងការសិក្សាបានឲ្យដឹងនៅក្នុងអត្ថបទមួយ ដែលត្រូវបានបោះពុម្ពផ្សាយតាមអ៊ីនធឺណិតដោយ Newsweek។ លោក Kishore...
បរទេស៖ប្រទេសចិន នៅថ្ងៃពុធម្សិលមិញនេះ បានធ្វើការរិះគន់ចំពោះកិច្ចប្រឹងប្រែងនយោបាយរបស់សហរដ្ឋអាមេរិក ក្នុងការតាមរកប្រភពនៃមេរោគកូរ៉ូណា ដោយទាមទារឲ្យមានការស៊ើបអង្កេតលើមន្ទីរពិសោធន៍យោធាអាមេរិកមួយកន្លែង ភ្លាមៗមុនការចេញរបាយការណ៍សហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិក ស្តីពីមេរោគនោះ។ របាយការណ៍សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ មានបំណងធ្វើការដោះស្រាយជម្លោះ នៅក្នុងចំណោមទីភ្នាក់ងារចារកម្ម ចំពោះទ្រឹស្តីផ្សេងៗគ្នា ស្តីពីរបៀបដែលមេរោគកូរ៉ូណាបង្ហាញខ្លួន ដែលរួមមានទាំងទ្រឹស្តីដែលគេច្រានចោលម្តងហើយ ស្តីពីឧប្បទ្ទវហេតុនៅមន្ទីរពិសោធន៍ចិន។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Euro News នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១...