បរទេស ៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ នឹងចាត់វិធានការយ៉ាង ប្រុងប្រយ័ត្ន ចំពោះរឿងអាហ្វហ្គានីស្ថាន ស្របពេល ដែលពួកតាលីបង់ បន្តគ្រប់គ្រងលើរដ្ឋធានី ហើយប្រជាជនអាហ្វហ្គានីស្ថាន ក៏ដូចជាជនបរទេសនានា ត្រូវបានគេឃើញកំពុង ធ្វើការភៀសខ្លួនចេញ ពីប្រទេសនេះ ។ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានមានប្រសាសន៍ នៅក្នុងសន្និសីទកាសែតមួយថា...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា ប្រទេសចិន គោរពជម្រើសរបស់ប្រជាជន អាហ្វហ្គានីស្ថាន ហើយសង្ឃឹមថា នឹងមានការផ្លាស់ប្តូរអំណាច ដោយរលូន នៅក្នុងស្ថានភាព អាហ្វហ្គានីស្ថានបច្ចុប្បន្ន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ក្រុមតាលីបង់ បានឲ្យដឹងថា សង្គ្រាមនៅអាហ្វហ្គានីស្ថាន បានបញ្ចប់ហើយពួកគេនឹងប្រកាសពីការបង្កើតអារ៉ាប់អ៊ីស្លាមអាហ្វហ្កានីស្ថាននាពេលឆាប់ៗនេះ ក្រោយពីដណ្ដើមបានរដ្ឋធានីទាំងស្រុង ពីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ។...
បរទេស៖ កាលពីពេលថ្មីៗនេះ ស្ត្រីវ័យក្មេងជនជាតិចិនម្នាក់ បានធ្វើបទសំភាសជាមួយ នឹងកាសែតបរទេសបានអះអាងថា នាងត្រូវបានរដ្ឋាភិបាលចិន ធ្វើការឃុំខ្លួនរយៈពេល ៨ថ្ងៃ នៅក្នុងអគារដ៏សំងាត់មួយ នៅក្នុងឌុបៃជាមួយនឹង ក្រុមជនជាតិភាគតិច Uyghur ចំនួន២នាក់ផ្សេងទៀត។ ការអះអាងរបស់ស្ត្រីវ័យក្មេងរូបនេះ ត្រូវបានគេមើលឃើញថា បានក្លាយទៅជាភស្តុតាងដំបូង ដែលអាចមើលឃើញថាប្រទេសចិន កំពុងដំណើរការទីតាំងឃុំឃាំង ដ៏សំងាត់មួយនៅក្រៅប្រទេសសម្រាប់ធ្វើការឃាត់ខ្លួនក្រុម អ្នកប្រឆាំងជាពិសេសក្រុមជនជាតិ Uyghur ជាដើម។...
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានជំរុញឲ្យប្រទេសចិន ចែករំលែកទិន្នន័យដើមពីករណីឆ្លងជំងឺកូវីដ-១៩ ដំបូងបំផុត ដើម្បីស្តារឡើងវិញនូវការស៊ើបអង្កេតដើមកំណើតនៃជំងឺរាតត្បាត និងបញ្ចេញព័ត៌មាន ដើម្បីដោះស្រាយបញ្ហាទ្រឹស្តីលេចធ្លាយមន្ទីរពិសោធន៍ដ៏ចម្រូងចម្រាស។ អង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ថា វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរកឃើញប្រភពដើមនៃជំងឺរាតត្បាតដ៏អាក្រក់បំផុតក្នុងរយៈពេលមួយសតវត្សរ៍ ដែលបានសម្លាប់មនុស្សយ៉ាងតិច ៤,៣ លាននាក់ និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ចាប់តាំងពីមេរោគនេះត្រូវបានរកឃើញដំបូងនៅទីក្រុងវូហាន ប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០១៩ ។ នៅចំពោះមុខការរុញច្រានពីទីក្រុងប៉េកាំង ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍នេះបានជំរុញឱ្យ ប្រទេសពាក់ព័ន្ធប្រកាន់ខ្ជាប់នូវនីតិរដ្ឋ គោរពអធិបតេយ្យភាព របស់តុលាការចិន និងបញ្ឈប់ការនិយាយ ដោយគ្មានការទទួលខុសត្រូវ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការថ្លែងរបស់អ្នកនាំពាក្យលោកស្រី ហួរ ឈុនយីង បានធ្វើឡើងបន្ទាប់ពីប្រទេសកាណាដា បានបើកការចោទប្រកាន់ប្រឆាំង នឹងសាលក្រមរបស់ចិន ក្នុងករណីជនជាតិកាណាដាពីរនាក់។ លោក Michael Spavor ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ១១...
ប៉េកាំង៖ ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងការបដិសេធយ៉ាងម៉ឺងម៉ាត់ ចំពោះព្រឹទ្ធសភាអាមេរិក នាពេលថ្មីៗនេះ ដែលអនុម័តសេចក្តីព្រាងច្បាប់ មួយពាក់ព័ន្ធនឹងការ ចូលរួមរបស់តៃវ៉ាន់ នៅក្នុងអង្គការសុខភាពពិភពលោក (WHO) នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសចិន។ នៅថ្ងៃទី៦ ខែសីហា ព្រឹទ្ធសភាអាមេរិក បានអនុម័តច្បាប់មួយដោយ “ដឹកនាំរដ្ឋលេខាធិការ ដើម្បីបង្កើតយុទ្ធសាស្ត្រ ប្រយោជន៍ទទួលបានឋានៈ ជាអ្នកសង្កេតការណ៍តៃវ៉ាន់...
ប៉េកាំង៖ តុលាការចិន នៅថ្ងៃពុធម្សិលមិញនេះ បានផ្តន្ទាទោសអ្នកជំនួញជនជាតិកាណា ដាឈ្មោះ Michael Spavor ដាក់ពន្ធនាគារ ១១ ឆ្នាំពីបទចារកម្ម បន្ទាប់ពីទំនាក់ទំនង ចិន-កាណាដា មានភាពតានតឹងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជុំវិញរឿងនេះ និងករណីផ្លូវច្បាប់ផ្សេងទៀត។ នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau បានថ្កោលទោសយ៉ាងឆាប់រហ័ស ចំពោះសាលក្រមរបស់ទីក្រុងប៉េកាំង ដោយឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ការផ្តន្ទាទោស...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ឈុនយីង បានឲ្យដឹងថា ប្រទេសចិន ជំរុញឱ្យភាគីលីទុយអានី គោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះគោល ការណ៍ចិនតែមួយ និងបង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍ ប្រកបដោយស្ថិរភាពនៃទំនាក់ទំនងចិន-លីទុយអានី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ឆ្លើយតបទៅនឹងប្រទេសលីទុយអានី និងការអត្ថាធិប្បាយរបស់សហភាពអឺរ៉ុប ចំពោះការសម្រេចចិត្តរបស់ប្រទេសចិន លោកស្រីហួ បានលើកឡើងថា និយមន័យនៃគោលការណ៍ ចិនតែមួយ គឺមិនត្រូវបំភ្លៃឡើយ ដោយបន្ថែមថាប្រជាជនចិន...
ប៉េកាំង៖ ចិន ជំរុញឱ្យសហរដ្ឋអាមេរិក គោរពតាមគោលការណ៍ចិនតែមួយ និងសន្ធិសញ្ញាចិន-អាមេរិកទាំង៣។ អ្នកនាំពាក្យម្នាក់បានលើកឡើងថា សេចក្តីថ្លែងការណ៍រួមដោះស្រាយបញ្ហាឱ្យបានត្រឹមត្រូវទាក់ទងនឹងកោះតៃវ៉ាន់ និងបញ្ឈប់ការបញ្ជូនសញ្ញាខុសទៅកងកម្លាំង ឯករាជ្យតៃវ៉ាន់។ លោកម៉ាស៊ាវ ក្វាង អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋបានធ្វើការកត់សម្គាល់នេះក្នុងការឆ្លើយតបទៅនឹងសំណួរអំពីសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ ដោយអះអាងថា ប្រទេសនេះត្រូវការពង្រឹងការទប់ស្កាត់ក្នុងតំបន់នៅច្រកសមុទ្រតៃវ៉ាន់។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា លោកម៉ា បានលើកឡ់ើងថា សំណួរតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ដែលមិនជ្រៀតជ្រែកជាមួយបរទេស។ លោកបន្ដថា ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក...
ប៉េកាំង ៖ ក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន បានសម្រេចចិត្តកោះហៅ ឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំ ប្រទេសលីទុយអានី ខណៈប្រទេសនៅអឺរ៉ុប បានអនុញ្ញាត ឱ្យកោះតៃវ៉ាន់ បើកការិយាល័យតំណាង នៅទីនោះ ដែលជាសញ្ញា នៃការធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរ។ ក្រសួងក៏បានឲ្យដឹងផងដែរថា ខ្លួនបានស្នើសុំឱ្យរដ្ឋាភិបាល លីទុយអានី ដកឯកអគ្គរដ្ឋទូត របស់ខ្លួនប្រចាំប្រទេសចិន...