កាលពីថ្ងៃទី ៨ ខែឧសភា លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចិនបានជួបពិភាក្សាជាមួយលោក Maxim Reshetnikov រដ្ឋមន្ត្រីក្រសួង ការអភិវឌ្ឍសេដ្ឋកិច្ច រុស្ស៊ីនៅទីក្រុងម៉ូស្គូ ។ ភាគីទាំងពីរបានធ្វើការ ផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ អំពីបញ្ហាដូចជាការ អនុវត្តកិច្ចព្រមព្រៀង ដែលត្រូវបានដំឡើក ម្រិតស្តីពីការជំរុញ និងការការពារវិនិយោគទៅវិញទៅមកចិន-រុស្ស៊ី ការពង្រឹងកិច្ចសហប្រតិបត្តិការ...
ថ្ងៃទី៩ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Miguel Díaz-Canel លេខាធិការទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តគុយបា និងជាប្រធានរដ្ឋគុយបានៅទីក្រុងម៉ូស្គូ។ លោក Xi Jinping បានលើកឡើងថា ឆ្នាំនេះគឺជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងគុយបា។ ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងចំណងមិត្តភាពដែកថែបជាមួយគុយបា កសាងសហគមន៍រួមវាសនាចិន-គុយបាឱ្យកាន់តែជិតស្និទ្ធ ដើម្បីធ្វើជាគំរូនៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសសង្គមនិយម...
បរទេស៖ សារព័ត៌មាន New York Post បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ដោយ ដកស្រង់ប្រភពដែលដឹង អំពីបញ្ហានេះថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump កំពុងគិតគូរផែនការកាត់ បន្ថយពន្ធដ៏ធំ ដែលបានដាក់ពីមុនមកលើទំនិញដែលនាំចូលពីប្រទេសចិន។ វិធានការនេះ ត្រូវបានគេរាយការណ៍ថា នឹងចូលជាធរមានភ្លាមៗនៅសប្តាហ៍ក្រោយ ហើយនៅតែជាធរមាន ក្នុងអំឡុងពេលកិច្ចចរចា ពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។...
ម៉ូស្គូ៖ ប្រទេសចិន និងរុស្ស៊ី បានជំរុញឱ្យរដ្ឋដែលមានអាវុធនុយក្លេអ៊ែរ បោះបង់ចោលចិត្ដគំនិតសង្គ្រាមត្រជាក់ និងហ្គេមសូន្យ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម ស្តីពីស្ថិរភាពយុទ្ធសាស្ត្រពិភពលោករវាងប្រទេសទាំងពីរ ដោយភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាទំនាក់ទំនងស្ថាបនាក្នុងចំណោមប្រទេសធំៗក្នុងការដោះស្រាយបញ្ហាយុទ្ធសាស្ត្រសកល។ ដោយកត់សម្គាល់ថារដ្ឋដែលមានអាវុធនុយក្លេអ៊ែរមានទំនួលខុសត្រូវពិសេសសម្រាប់សន្តិសុខអន្តរជាតិ និងស្ថិរភាពយុទ្ធសាស្ត្រពិភពលោក សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ពួកគេគួរតែបោះបង់វិធានការ ដែលបង្កឱ្យមានហានិភ័យជាយុទ្ធសាស្ត្រ ហើយការព្រួយបារម្ភគួរតែត្រូវបានដោះស្រាយតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ស្មើៗគ្នា ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ដើម្បីបង្កើនទំនុកចិត្ត និងជៀសវាងការវិនិច្ឆ័យខុសប្រកបដោយគ្រោះថ្នាក់។ សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា មិនមែនរដ្ឋអាវុធនុយក្លេអ៊ែរទាំងអស់ធ្វើតាមជំហរ ដែលបានលើកឡើងខាងលើនោះទេ...
ប៉េកាំង ៖ ក្រសួងពាណិជ្ជកម្មចិន បានអំពាវនាវឱ្យសហរដ្ឋអាមេរិក បង្ហាញភាពស្មោះត្រង់ ប្រសិនបើភាគីអាមេរិក ចង់ដោះស្រាយជម្លោះពាណិជ្ជកម្ម រវាងប្រទេសទាំងពីរតាមរយៈការចរចានាពេលខាងមុខ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក He Yadong បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រទេសចិន បានរក្សាជំហរយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងការរំលោភលើវិធានការពន្ធរបស់សហរដ្ឋអាមេរិក ។ លោកបានជំរុញឱ្យភាគីអាមេរិក ប្រឈមមុខនឹងផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរ ដែលវិធានការពន្ធឯកតោភាគី...
ភ្នំពេញ៖ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាមិត្តភាពកម្ពុជា-ចិន «នាគមាស-២០២៥» ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមប្រធានបទ៖ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌។ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងតាមរយៈបណ្តាញសង្គមនៅថ្ងៃនេះថាសមយុទ្ធនេះធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ ការពង្រឹងទស្សនៈសន្តិសុខដែលមានលក្ខណៈរួមគ្នា និងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្តែងរវាងកងទ័ពប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម រួមចំណែកដល់ការពង្រឹងទំនាក់ទំនង...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent បានឲ្យដឹងនៅក្នុងការទំនាក់ទំនងកម្រិតខ្ពស់ ដែលគេស្គាល់ជាលើកដំបូងរវាងតំណាងនៃប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ដាក់ពន្ធយ៉ាងច្រើនលើការនាំចូលថា សហរដ្ឋអាមេរិក និងចិននឹងជួបពិភាក្សាគ្នានៅចុងសប្តាហ៍នេះ ក្នុងប្រទេសស្វីស ដើម្បីកាត់បន្ថយភាពតានតឹងពាណិជ្ជកម្ម ។ លោក Bessent បានប្រាប់ Fox News ដោយសំដៅលើកិច្ចប្រជុំនាពេលខាងមុខ...
ថ្ងៃទី ៧ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិន បានផ្ញើលិខិតអបអរសាទរចំពោះការបើក “ព្រឹតិ្តការណ៍នៃការផ្លាស់ប្តូរ រវាងប្រជាជន និង ប្រជាជនចិន-រុស្ស៊ី ដើម្បីរំលឹកខួប ៨០ ឆ្នាំនៃថ្ងៃជ័យជម្នះ របស់ប្រជាជនចិន ក្នុងការប្រឆាំងនឹងការ ឈ្លានពានរបស់ជប៉ុន និងថ្ងៃជ័យជម្នះក្នុង សង្រ្គាមស្នេហាជាតិដ៏អស្ចារ្យ របស់សហភាពសូវៀតក្រោមប្រធានបទ...
ឆ្នាំនេះគឺជាខួបទី ៨០ ឆ្នាំ នៃជ័យជម្នះលើសង្គ្រាមប្រជាជនចិន ប្រឆាំងតទល់នឹងការឈ្លានពានរបស់ជប៉ុន និងជាសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក។ ក្នុងសង្គ្រាមដែលមានទ្រង់ទ្រាយធំ ពុំធ្លាប់មាននោះ អណ្តាតភ្លើងនៃសង្គ្រាមបានរីករាលដាលពាសពេញទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក និងអូសេអានី ចំនួនកងទ័ពនិងប្រជាជន នៃប្រទេសនានា ដែលស្លាប់បាត់បង់ជីវិតមានចំនួនបានលើសពី ១០០ លាននាក់ ។ការតទល់ប្រយុទ្ធដ៏អង់អាចក្លាហាននិងការលះបង់ដ៏ធំសម្បើមរបស់ប្រជាជនចិនបានដើរតួនាទីជាលក្ខណៈសម្រេចក្នុងការយកឈ្នះលើហ្វាស៊ីសជប៉ុន និងបានផ្តល់ការគាំទ្រជាយុទ្ធសាស្រ្តដល់ប្រទេសសម្ព័ន្ធមិត្តប្រឆាំងហ្វាស៊ីសក្នុងសមរភូមិអឺរ៉ុបនិងប៉ាស៊ីហ្វិក។ លោកប្រធានរដ្ឋចិន Xi Jinping...
ប៉េកាំង៖ ក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៊ីរយៈពេលបួនថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃពុធ ដើម្បីចូលរួមក្នុងពិធីមួយ នៅទីក្រុងមូស្គូដើម្បីរំលឹកខួបលើកទី ៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី ២ នៅទ្វីបអឺរ៉ុប ដែលរុស្ស៊ីប្រារព្ធជាទិវាជ័យជំនះ ។ ក្រសួងបានឲ្យដឹងថា លោក ស៊ី ជីនពីង នឹងចូលរួមក្នុង...