ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានសម្តែងការថ្កោលទោសប្រឆាំងនឹង ការប្រកាសនាពេលថ្មីៗនេះ របស់សហរដ្ឋអាមេរិក ចំពោះការបន្ថែមក្រុមហ៊ុនចិនចំនួនពីរ និងក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួន របស់ពួកគេទៅក្នុងបញ្ជីឈ្មោះ អង្គភាពច្បាប់ការពារការងារ ដោយបង្ខំជនជាតិអ៊ុយហ្គ័រ។ អ្នកនាំពាក្យក្រសួងបានឲ្យដឹងថា ចំណាត់ការនេះខ្វះមូលដ្ឋានពិត ដោយអ្នកនាំពាក្យរូបនេះបានលើកឡើងថា វាមានភាពមិនប្រាកដប្រជា និងជាការបង្ខិតបង្ខំសេដ្ឋកិច្ចធម្មតា ដោយបន្ថែមថា ប្រទេសចិន ថ្កោលទោសយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះទង្វើនេះ។ អ្នកនាំពាក្យរូបនេះបានបន្ដថា មិនមានការបង្ខំឱ្យធ្វើការនៅក្នុងខេត្ដស៊ីនជាំង...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន មានការសោកស្តាយយ៉ាងខ្លាំង និងច្រានចោលយ៉ាងម៉ឺងម៉ាត់ ចំពោះការផ្តល់ជំនួយយោធារបស់អាមេរិក សម្រាប់តំបន់តៃវ៉ាន់របស់ប្រទេសចិន និងបានធ្វើការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ចំពោះភាគីសហរដ្ឋអាមេរិក។ អ្នកនាំពាក្យបានឲ្យដឹងថា “ការផ្តល់ជំនួយយោធារបស់សហរដ្ឋអាមេរិក សម្រាប់តំបន់តៃវ៉ាន់របស់ចិន បានរំលោភយ៉ាងធ្ងន់ធ្ងរលើ គោលការណ៍ចិនតែមួយ និងការកំណត់នៃសេចក្តីថ្លែងការណ៍រួមទាំង៣ របស់ចិន និងសហរដ្ឋអាមេរិក ជាពិសេសសេចក្តីថ្លែងការណ៍ថ្ងៃទី១៧ ខែសីហា”។ អ្នកនាំពាក្យបានឲ្យដឹងនៅពេលត្រូវបានសួរ ដើម្បីធ្វើអត្ថាធិប្បាយ...
សំដៅចំពោះការដែលនៅពេលថ្មីៗនេះ ភាគីអាមេរិកបានប្រកាសដាក់បញ្ចូល សហគ្រាសចិនចំនួនពីរព្រមទាំង ក្រុមហ៊ុនបុត្តសម្ព័ន្ធមួយចំនួនរបស់ សហគ្រាសទាំងពីរនេះទៅក្នុងអ្វីដែលហៅថា “បញ្ជីជាក់ស្តែងនៃច្បាប់បង្ការពលកម្ម ជនជាតិវៃវូអឺដោយបង្ខំ” អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឆ្លើយតបថា ទង្វើរបស់ភាគីអាមេរិកបែបនេះ គឺខ្វះភស្តុតាងជាក់ស្តែង គ្មានតម្លាភាព ជាទង្វើបង្ខិតបង្ខំនិងគំរាមកំហែងខាងសេដ្ឋកិច្ច ។ ភាគីចិនសម្តែងការថ្កោលទោសយ៉ាងខ្លាំង និងប្រឆាំងយ៉ាងដាច់ខាតចំពោះករណីនេះ ។ អ្នកនាំពាក្យរូបនេះបានថ្លែងថា ភូមិភាគស្វយ័តស៊ីនជាំងគ្មានអ្វីដែលហៅថា “ពលកម្មដោយបង្ខំ”នោះឡើយ ។ ភាគីអាមេរិកប្រឌិត...
ប៉េកាំង៖ ប្រទេសចិនឲ្យដឹងថា ការណែនាំអំពីបញ្ហា ភូមិសាស្ត្រនយោបាយ ដោយប្រទេសមួយចំនួន បានរារាំងការអនុម័ត សេចក្តីប្រកាសមួយនៅឯកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថាន និង អាកាសធាតុ G20 ដោយហៅវាថា គួរឱ្យសោកស្តាយ។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើការកត់សម្គាល់ នៅពេលដែលត្រូវបានសួរ ដើម្បីធ្វើអត្ថាធិប្បាយលើសំណួរពាក់ព័ន្ធលើកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថាន និងអាកាសធាតុ G20 ដែលបានបញ្ចប់នៅទីក្រុង Chennai ប្រទេសឥណ្ឌា កាលពីពេលថ្មីៗនេះ។...
«ស្មារតីសាមគ្គីមិត្តភាព» គឺជាប្រភពដ៏សំខាន់នៅក្នុងកីឡា ហើយក៏ជាកម្លាំងជំរុញដ៏មានឥទ្ធិពលនៅក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំជូនដល់អ្នកបន្តវេនជំនាន់ក្រោយដែលកំពុងលូតលាស់នៅក្នុងថ្នាលបញ្ញវន្តប្រកបដោយឋាមភាពក្នុងការបង្កើនការយល់ដឹងគ្នាទៅវិញទៅមកនិងមិត្តភាពរវាងមនុស្សជាតិ។ ស្មារតីនេះបានដក់ជាប់ជានិច្ចក្នុងក្រអៅបេះដូងរបស់ប្រជាជាតិចិនតាំងពីរាប់ពាន់ឆ្នាំមកនេះ ហើយក៏ត្រូវបានរំលេចកាលពី៦២ឆ្នាំមុនរបស់លោក Paul Schleimer ស្ថាបនិកនៃសហព័ន្ធកីឡាសាកលវិទ្យាល័យអន្តរជាតិបានចេញសេចក្តីប្រកាសស្តីពីកីឡាសាកលវិទ្យាល័យពិភពលោកដោយហៅថាជា «ការជួបជុំនៃមិត្តភាពដ៏អស្ចារ្យ» ស្របនឹងទស្សនៈរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានសង្ឃឹមថា «យុវជនអាចមើលពិភពលោកចម្រុះពណ៌ និងអរិយធម៌ចម្រុះតាមក្រសែភ្នែកសមភាព បរិយាប័ន្ននិងមិត្តភាព រៀនសូត្រនិងក្រេបយកបទពិសោធពីគ្នាទៅវិញទៅមក ព្រមទាំងជំរុញសន្តិភាពនិងការអភិវឌ្ឍពិភពលោកតាមរយៈកម្លាំងយុវវ័យរបស់ខ្លួន»។ «ការគោរពតម្លៃមនុស្ស» គឺជាវប្បធម៌ចាក់ឫសគល់រាប់ពាន់ឆ្នាំរបស់ប្រជាជាតិចិនបានចារឹកទុកនៅក្នុងគុណតម្លៃនៃការប្រកួតកីឡាទាំងអស់ហើយកាន់តែសកម្មនៅក្នុងស្មារតីរបស់យុវជនដែលជានិស្សិតនៅតាមសាកលវិទ្យាល័យនានាសរុបចំនួន៦៥០០នាក់ដែលមកពី១១៣ប្រទេសនិងតំបន់បានចូលរួមការប្រកួតកីឡាសាកលវិទ្យាល័យលើកទី៣១នេះដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះ។ ទស្សនៈផ្តល់តម្លៃមនុស្សបានក្លាយជាសេចក្តីប្រកាសនិងវត្ថុបំណងនៃការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោកដូចនឹងប្រសាសន៍របស់លោក Xi...
ប៉េកាំង៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារនេះថា មនុស្សយ៉ាងហោចណាស់ចំនួន១១នាក់បានស្លាប់ និង២៧នាក់កំពុងបាត់ខ្លួន ក្រោយពីមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងដោយបានបោកបក់មកលើទីក្រុងប៉េកាំង ដោយបង្កជាគ្រោះជំនន់ទឹកភ្លៀងដែលបានជន់លិចផ្លូវ និងសង្កាត់ដែលលិចលង់ដោយល្បាប់ភក់ ។ព្យុះ Doksuri ដែលជាអតីតព្យុះទីហ្វុងដ៏ខ្លាំងក្លា បានបោកបក់ឆ្ពោះទៅភាគខាងជើងនៃប្រទេសចិន ចាប់តាំងពីថ្ងៃសុក្រ នៅពេលគ្រាដែលព្យុះនេះបានវាយប្រហារខេត្ត Fujian ដែលស្ថិតនៅភាគខាងត្បូង បន្ទាប់ពីបានបោកបក់ជាលើកដំបូងឆ្លងកាត់ប្រទេសហ្វីលីពីន ។...
បរទេស៖ ប្រទេសចិនបានពន្លឿន នៃការស្តុកទុកប្រេងឆៅរបស់ខ្លួន តាមរយៈការបញ្ជាទិញយ៉ាងច្រើន ពីសំណាក់ប្រទេសរុស្សី ដែលកំពុងតែធ្វើការបញ្ចុះតម្លៃ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ការនាំចូលប្រេងឆៅរុស្សី មកកាន់ប្រទេសចិននៅពេលនេះ បានឈានមកដល់ចំនួនកំណត់ត្រា មិនធ្លាប់មានឡើយក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយគិតត្រឹមខែមិថុនា។ ខែមិថុនាក៏ត្រូវបានចាត់ទុកថា ជាការនាំចូលប្រេងឆៅច្រើន ជាងគេបំផុតផងដែរពីប្រទេសរុស្សី ក្នុងទំហំដល់ទៅ២,១លានបារ៉ែល ក្នុងមួយថ្ងៃទាំងប្រេងសម្រាប់កម្មវិធី ជាយុទ្ថសាស្ត្រនិងកម្មវិធីបម្រុងជាតិ។ គួរឲ្យដឹងដែរថា...
បរទេស៖ ការសម្រេចចិត្តរបស់អ៊ីតាលីក្នុងការចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន (BRI) គឺជាកំហុសមួយដែលរដ្ឋាភិបាលទីក្រុងរ៉ូម ឥឡូវនេះកំពុងស្វែងរកការដកខ្លួនចេញពីគម្រោងនេះ, នេះបើតាមរដ្ឋមន្ត្រីការពារជាតិអ៊ីតាលី លោក Guido Crosetto បានប្រាប់កាសែត Corriere della Sera កាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រទេសអ៊ីតាលីបានចុះហត្ថលេខាលើផែនការរបស់ចិន...
ថ្ងៃទី៣០ខែកក្កដា គណៈប្រតិភូកីឡាចិន ទទួលបានលទ្ធផល គួរឱ្យកត់សម្គាល់ ក្នុងការប្រកួតកីឡាសកលវិទ្យាល័យ ពិភពលោកក្រុងChengdu ដោយទទួលបានមេដាយមាស ចំនួន៩គ្រឿងក្នុងមួយថ្ងៃ ។ គិតរហូតដល់ថ្ងៃទី៣០ ខែកក្កដា តាមម៉ោងក្រុងប៉េកាំង គណៈប្រតិភូកីឡាចិន បានឈរ នៅលេខរៀងទី១ ក្នុងតារាងមេដាយមាស និងតារាងមេដាយ ដោយទទួលបានមេដាយមាស ចំនួន១៣គ្រឿង មេដាយប្រាក់ចំនួន៤គ្រឿង និងមេដាយសំរឹទ្ធចំនួន៣គ្រឿង។ នៅកន្លែងប្រកួត...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មាន AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ មនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀស ចេញពីតំបន់ដែលមានហានិភ័យខ្ពស់ នៃទីក្រុងប៉េកាំង និងទីក្រុងស្ថិតនៅភាគខាងជើងប្រទេស ខណៈដែលភាគច្រើននៅទូទាំងប្រទេសចិន ត្រូវបានរងគ្រោះដោយភ្លៀងធ្លាក់ ចុះយ៉ាងខ្លាំងបង្កជាជំនន់ ។ ព្យុះដ៏គ្រោះថ្នាក់បំផុតដែលមានឈ្មោះ Doksuri បានបោកបក់ឆ្ពោះទៅ ភាគខាងជើងនៃប្រទេសចិន ចាប់តាំងពីថ្ងៃសុក្រមក នៅពេលនេះព្យុះបានបោកបក់ ចូលមកដល់ទឹកដីនៅក្នុងខេត្ត...