ព័ត៌មានជាតិ
រដ្ឋបាលស្រុកខ្សាច់កណ្ដាល ណែនាំឲ្យរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់ សាធារណៈ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី
កណ្ដាល ៖ រដ្ឋបាលស្រុកខ្សាច់កណ្ដាល បានជូនដំណឹងស្ដីពីការរក្សាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ សោភ័ណ្ឌភាព អនាម័យបរិស្ថាន និងការកកស្ទះចរាចរណ៍ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិ រដ្ឋបាលស្រុកខ្សាច់កណ្ដាល...