វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ នូវសកម្មភាពថ្មីមួយក្នុងគោល បំណងកាត់បន្ថយអំពើហិង្សា ដោយប្រើកាំភ្លើងនៅទូទាំងប្រទេស ។ រដ្ឋបាលលោក បៃដិន នឹងបង្រ្កាបលើលំហូរនៃ ការប្រើប្រាស់កាំភ្លើងខុសច្បាប់ ហើយជួយដល់រដ្ឋអាជ្ញា នាំយកករណីនេះប្រឆាំងនឹង អ្នកដែលប្រើប្រាស់ “កាំភ្លើងខ្មោច”...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហាញផែនការចំណាយ ដែលបានកែប្រែថ្មីចំនួនទឹកប្រាក់ ១,៧៥ទ្រីលានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ ដោយហៅវាថា ជាការវិនិយោគប្រវត្តិសាស្រ្ត នាពេលអនាគតរបស់ប្រទេស ។ គាត់បានថ្លែងថា “គ្មាននរណាម្នាក់ទទួលបានអ្វីគ្រប់យ៉ាង ដែលពួកគេចង់បាន រួមទាំងខ្ញុំផងដែរ”...
បរទេស៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ចូបៃដិន បានត្រៀមខ្លួនរួចជាស្រេចដើម្បីលើកលែងទោសមេដឹកនាំ កុលសម្ព័ន្ធអាហ្វហ្គានីស្ថាន ដ៏មានឥទ្ធិពលម្នាក់ ដែលបានជាប់ពន្ធនាគារសហព័ន្ធអាមេរិកអស់រយៈពេល ១៦ ឆ្នាំ ជាថ្នូរនឹងចំណាប់ខ្មាំងអាមេរិកចុងក្រោយ ដែលត្រូវបានចាប់ពង្រត់កាលពីឆ្នាំមុន នៅអាហ្វហ្គានីស្ថាន។ យោងតាមសារព័ត៌មាន News Week ចេញផ្សាយកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម មន្រ្តីរដ្ឋាភិបាលអាមេរិកម្នាក់បានប្រាប់ Newsweek ថា...
បរទេស៖ នៅក្នុងអំឡុងដំណើរទស្សនកិច្ចនៅប្រទេសសិង្ហបុរី អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានមានប្រសាសន៍ថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន គឺផ្តោតអារម្មណ៍លើការជម្លៀសពលរដ្ឋអាមេរិក និងជំនួយការអាហ្វហ្គានីស្ថាន ដែលនៅសេសសល់ ចេញពីប្រទេសអាហ្វហ្គានីស្ថាន ស្របពេលដែលពួកតាលីបង់រឹតបន្តឹងលើប្រទេសនេះ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា លោកស្រីប្រធានាធិបតីអាមេរិករូបនេះ បានធ្វើការថ្លែងយ៉ាងដូច្នោះ នៅក្នុងអំឡុងធ្វើសន្និសីទកាសែតរួមគ្នាមួយ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានស្តីបន្ទោសទីក្រុងប៉េកាំង សម្រាប់ការគាបសង្កត់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងបំបិទទស្សនៈជំទាស់នានា បន្ទាប់ពីកាសែតគាំទ្រប្រជាធិបតេយ្យរបស់ហុងកុង បានរងសម្ពាធពីអាជ្ញាធរចិន និងហុងកុង។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក បៃដិន បានលើកឡើងថា “វាគឺជាថ្ងៃសោកសៅ ចំពោះសេរីភាពសារព័ត៌មាននៅហុងកុង និងនៅជុំវិញពិភពលោក” ។ ដោយសង្កត់ធ្ងន់ថាទង្វើរបស់អ្នកកាសែតមិនមែនជាបទឧក្រិដ្ឋនោះទេ លោកបៃដិន បានជំរុញឱ្យប្រទេសចិន បញ្ឈប់គោលដៅលើសារព័ត៌មានឯករាជ្យ...
ព្រុចសែល៖ មេដឹកនាំនៃអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) បានព្រមានថាមហិច្ឆតាយោធារបស់ចិនបង្ក “បញ្ហាប្រឈមជាប្រព័ន្ធ” ចំពោះសម្ព័ន្ធមិត្តរបស់ពួកគេនិងបានព្រមព្រៀងគ្នាដើម្បីបង្កើនចំណង ទាក់ទងជាមួយប្រទេសជប៉ុន និងប្រទេសអាស៊ី – ប៉ាស៊ីហ្វិក ដើម្បីគាំទ្រដល់បទបញ្ជាអន្តរជាតិ ដែលផ្អែកលើច្បាប់។ បន្ទាត់តឹងតែងប្រឆាំងនឹងទីក្រុងប៉េកាំង ដែលត្រូវបានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់អង្គការណាតូ បានកើតឡើងនៅពេលដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ប្រមូលផ្តុំសម្ព័ន្ធមិត្តដើម្បីប្រឆាំងនឹងអ្វីដែលលោកហៅថាស្វ័យភាពដូចជាចិន និងរុស្ស៊ី ដែលកំពុងប្រឈមនឹងសណ្តាប់ធ្នាប់អន្តរជាតិបើកចំហ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា“...