ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក ចូ បៃដិន ប្រកាសពីសកម្មភាពថ្មី ខណៈអំពើហិង្សា ដោយប្រដាប់អាវុធ កើនឡើងទូទាំងអាមេរិក

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ នូវសកម្មភាពថ្មីមួយក្នុងគោល បំណងកាត់បន្ថយអំពើហិង្សា ដោយប្រើកាំភ្លើងនៅទូទាំងប្រទេស ។

រដ្ឋបាលលោក បៃដិន នឹងបង្រ្កាបលើលំហូរនៃ ការប្រើប្រាស់កាំភ្លើងខុសច្បាប់ ហើយជួយដល់រដ្ឋអាជ្ញា នាំយកករណីនេះប្រឆាំងនឹង អ្នកដែលប្រើប្រាស់ “កាំភ្លើងខ្មោច” អាវុធដែលមិនបានបញ្ជាក់ និងមិនអាចតាមដានបាន ដើម្បីប្រព្រឹត្តបទឧក្រិដ្ឋ និងតាមប្រមាញ់ អ្នកលក់កាំភ្លើងខុសច្បាប់ ក្នុងចំណោមរបស់ផ្សេងទៀត នេះយោងតាមសេតវិមានបានឲ្យដឹងដូច្នេះ ។

លោក បៃដិន បានទៅបំពេញទស្សនកិច្ច នៅទីក្រុងញ៉ូវយ៉ក កាលពីរសៀលថ្ងៃព្រហស្បតិ៍ ដែលជាកន្លែងដែលលោក បានអំពាវនាវឱ្យមានការផ្តល់ មូលនិធិបន្ថែមសម្រាប់ ប៉ូលិសសហគមន៍ និងភ្នាក់ងារអនុវត្តច្បាប់ ។

ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងក្នុងអំឡុងពេល ព្រឹត្តិការណ៍មួយនៅឯទីស្នាក់ការ កណ្តាលនៃនាយកដ្ឋាន ប៉ូលិសទីក្រុងញ៉ូវយ៉កនៅ Lower Manhattan ថា “ចម្លើយគឺមិនត្រូវបោះបង់ចោល ផ្លូវរបស់យើងទេ” ។

លោកបានបន្តថា “ចម្លើយគឺមិនទារប្រាក់ប៉ូលិសទេ ។ “វាផ្តល់ឱ្យអ្នកនូវឧបករណ៍ ការបណ្តុះបណ្តាល ការផ្តល់មូលនិធិដើម្បីធ្វើជាដៃគូ ដើម្បីធ្វើជាអ្នកការពារ “ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top