ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៅថ្ងៃ២៦ មិថុនា បានចេញព្រះរាជក្រឹត្យតែងតាំងនាយទាហាន នៃកងយោធពលខេមរភូមិន្ទ៤រូប ជារដ្ឋលេខាធិការ , អនុរដ្ឋលេខាធិការ និងអគ្គនាយក នៃក្រសួងការពារជាតិ ។ ក្នុងនោះនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក នាំអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍មួយ បដិសេធយ៉ាងដាច់អហង្ការចំពោះការទណ្ឌកម្មរបស់អាមេរិក មកលើយោធាជាន់ខ្ពស់២រូប ដែលធ្វើឡើងដោយហេតុផល ភូមិសាស្ត្រនយោបាយ។ យោងតាមសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធយ៉ាងដាច់អហង្ការចំពោះអំណាចយុត្តាធិការហួសព្រំដែនរបស់សហរដ្ឋអាមេរិកមកលើមន្ត្រីកម្ពុជា ក្រោមការចោទប្រកាន់គ្មានមូលដ្ឋាន ដែលធ្វើឡើងដោយហេតុផលភូមិសាស្ត្រនយោបាយ»។ ប្រតិកម្មរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើឡើងបន្ទាប់ពីក្រសួងរតនាគារសហរដ្ឋអាមេរិក និងក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី១០...
ភ្នំពេញ ៖ សហរដ្ឋអាមរិកបានប្រកាសដាក់ទណ្ឌកម្មផ្នែកទិដ្ឋាការ លើមន្រ្តីខ្មែរជាន់ខ្ពស់២រូបបន្ថែមទៀតហើយ គឺលោកនាយឧត្ដមសេនីយ៍ ចៅ ភិរុណ ជាអគ្គនាយកនៃនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ និងលោកនាយឧត្ដមនាវី ទៀ វិញ ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា គ្មានប្រសិទ្ធភាពឡើយ ព្រោះគ្មានអ្នកណាចង់ទៅអាមេរិក ហើយក៏គ្មានជនបរទេសអាមេរិកណាមួយមករកស៊ីជាមួយខ្មែរដែរ ។...