ព័ត៌មានអន្តរជាតិ
Update៖ ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន កើនឡើងដល់ ១០,៣២៨នាក់នៅតំបន់ហ្គាហ្សា
ហ្គាហ្សា៖ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងថា ចំនួនអ្នកស្លាប់សរុបរបស់ប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សាបានកើនឡើងដល់ ១០,៣២៨នាក់ ខណៈដែលការវាយប្រហារបន្តរបស់អ៊ីស្រាអែល លើទឹកដីនេះបានឈានចូលដល់ខែទីពីរជាប់ៗគ្នានេះ។ អ្នកនាំពាក្យក្រសួងលោក Ashraf al-Qedra បានឲ្យដឹងនៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃនៅទីក្រុងហ្គាហ្សា ថាក្នុងចំណោមអ្នកស្លាប់បាត់បង់ជីវិតមានកុមារចំនួន ៤,២៣៧នាក់ ស្ត្រី ២,៧១៩នាក់ និងមនុស្សចាស់ចំនួន ៦៣១នាក់ បន្ថែមពីលើការរងរបួសជាង ២៥,០០០នាក់។ លោក Al-Qedra...