ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាបានឡាយព្រះហស្តលេខា ប្រកាសឲ្យប្រើច្បាប់ស្តីពីការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី ។ សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣...
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកម្ពុជា បានសម្រេចទទួល សេចក្តីព្រាងវិសោធនកម្មច្បាប់ធម្មនុញ្ញ អនុញ្ញាតឲ្យថ្នាក់ដឹកនាំមានសញ្ជាតិតែមួយ មកពិភាក្សា មុនឈានដល់បើសម័យប្រជុំអនុម័ត ។ ការសម្រេចទទួលយកសេចក្តីព្រាងច្បាប់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដឹកនាំដោយសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា តាមប្រព័ន្ធវីដេអូ ។ ក្រោយគណៈអចិន្ត្រៃយ៍បានពិនិត្យរួចហើយ អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី...