ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រម ប្រកាសឲ្យប្រើប្រាស់ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមានគោលបំណងដើម្បីលើកស្ទួយគុណតម្លៃ នៃលទ្ធិប្រជា- ធិបតេយ្យសេរីពហុបក្ស ដូចបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញ...
ភ្នំពេញ ៖ ក្រោយពីបានបើកកិច្ចប្រជុំពេញមួយព្រឹក នាថ្ងៃ៣ កក្កដា នេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសថា វិសោធនកម្មច្បាប់បោះឆ្នោត គឺស្របទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជា ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ។ វិសោធនកម្មនេះ ត្រូវបានរដ្ឋសភាអនុម័តនាថ្ងៃ២៣ មិថុនា ហើយត្រូវបានព្រឹទ្ធសភាបានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់និងគតិច្បាប់ដោយឥតកែប្រែ...
ភ្នំពេញ៖ សេចក្តីព្រាងវិសោធនកម្ម ច្បាប់បោះឆ្នោតដែលមានចំនួន៨មាត្រា ត្រូវបានសមាជិករដ្ឋសភាចំនួន១១១រូប នៃចំនួនសមាជិកសភាទាំងមូល បានលើកដៃអនុម័តជាឯកច្ឆ័ន្ទ នៃខ្លឹមសារទាំងស្រុង ខណៈសម្តេច ស ខេង តំណាងរាជរដ្ឋាភិបាលកម្ពុជាបានការពារថា ច្បាប់នេះមិនប៉ះពាល់ដល់សិទ្ធិបោះឆ្នោត របស់ប្រជាពលរដ្ឋខ្មែរឡើយ ។ ការអនុម័តសេចក្តីព្រាង វិសោធនកម្មច្បាប់បោះឆ្នោត ធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋភា លើកទី៩ នីតិកាលទី៦ ក្រោមអធិបតីភាពសម្ដេច ហេង សំរិន...
ភ្នំពេញ៖ ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គឺជាការបញ្ជាក់ឡើងវិញនូវការទទួលខុសត្រូវ និងគុណសម្បត្តិដែលបេក្ខជន ឈរឈ្មោះបោះឆ្នោតត្រូវមាន សម្រាប់បង្ហាញពីការជឿជាក់ លើប្រព័ន្ធប្រជាធិបតេយ្យ និងនីតិរដ្ឋ នៃប្រទេសរបស់ខ្លួន។ លោក ហ៊ុន ម៉ានី បានសរសេរលើបណ្តាញសង្គមយ៉ាងដូច្នេះថា ៖ ថ្ងៃ២៣ មិថុនានេះ រដ្ឋសភាបានពិភាក្សា...
ភ្នំពេញ ៖ ក្រោយពីការជួបប្រជុំគ្នាអស់រយៈពេលជាង១ម៉ោងរួចមក នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ សមាជិករដ្ឋសភាទាំងមូលដែលមានសមាសភាពចំនួន១១១រូប បានលើកដៃអនុម័តទាំងអស់គ្នាដោយគ្មានការកែប្រែឡើយ លើសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត ដែលបានមកដល់ដៃខ្លួនកាលពីសប្តាហ៍មុន ។ សម័យប្រជុំលើកទី៩ នីតិកាលទី៦ នេះធ្វើឡើងក្រោមអធិបតីភាពសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក-សមាជិកាចំនួន១១១រូប៕
ភ្នំពេញ៖ រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ បាននិងកំពុងបើកសម័យប្រជុំពិភាក្សានិងអនុម័ត លើសេចក្តីព្រាងវិសោធនកម្ម ច្បាប់បោះឆ្នោត និងច្បាប់ចំនួន៦ទៀត ។ សម័យប្រជុំលើកទី៩ នីតិកាលទី៦ នេះធ្វើឡើងក្រោមអធិបតីភាពសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក-សមាជិកាចំនួន១១១រូប។ នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន...