ព័ត៌មានជាតិ
សមាជិកព្រឹទ្ធសភា ៥៨រូប ឯកភាពទាំងស្រុងលើសេចក្តីស្នើច្បាប់ វិសោធនកម្មដកសញ្ជាតិ
ភ្នំពេញ៖ សមាជិកព្រឹទ្ធសភា៥៨រូប ក្នុងចំណោម៦០រូប បានឯកភាពទាំងស្រុងលើសេចក្តីស្នើច្បាប់វិសោធនកម្មដកសញ្ជាតិដោយឥតកែប្រែ នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ យោងតាមសេចក្តីប្រកាសស្តីពីលទ្ធផលនៃកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥បានឲ្យដឹងថា លោកស្រី ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍អំពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីស្នើច្បាប់នេះ និងមានសមាជិកព្រឹទ្ធសភាចំនួន៥រូប បានឡើងមានយោបល់ ព្រមទាំងមានការឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភាពីសំណាក់លោក អង្គ វង្ស វឌ្ឍនា...