សេអ៊ូលៈ ក្រុមហ៊ុនសាជីវកម្មធំៗរបស់កូរ៉េខាងត្បូង បានបន្តមមាញឹកនៅថ្ងៃពុធនេះ ដើម្បីព្យាយាមវាយតម្លៃលក្ខខណ្ឌ អាជីវកម្មរបស់ខ្លួនចំពេលមានភាព មិនប្រាកដប្រជាបន្ទាប់ពីការប្រកាស រយៈពេលខ្លីនៃច្បាប់អាជ្ញាសឹក ដែលបានធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំង តាមទីផ្សារហិរញ្ញវត្ថុ។ តួអង្គសំខាន់ៗក្នុងវិស័យធុរកិច្ច រួមមាន Samsung Group ក្រុមហ៊ុន SK Group និង LG Group បានបើកកិច្ចប្រជុំបន្ទាន់ដើម្បីវាយតម្លៃ ពីផលប៉ះពាល់នៃវិបត្តិនយោបាយ លើប្រតិបត្តិការរបស់ពួកគេ...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ថា ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា កាលពីថ្ងៃសុក្រ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានស្នើដល់សភា ដើម្បីពន្យារច្បាប់អាជ្ញាសឹក និងចល័តទូទៅនៅក្នុងប្រទេស សម្រាប់រយៈពេល៩០ថ្ងៃទៀត ។ យោងតាមគេហទំព័រ របស់សភាបានឱ្យដឹងថា សេចក្តីព្រាងច្បាប់ចំនួន២ ដាច់ដោយឡែកពីគ្នាស្តីពីការបន្តច្បាប់អាជ្ញាសឹក...
បរទេស៖ រដ្ឋាភិបាលយោធារបស់ប្រទេសមីយ៉ានម៉ា តាមសេចក្តីរាយការណ៍ បានប្រកាសច្បាប់អាជ្ញាសឹក នៅក្នុងទីក្រុងមួយនៅរដ្ឋ ក្រោយរិះគន់ចំពោះភេរវករប្រដាប់អាវុធ សម្រាប់ការវាយប្រហារលើ ស្ថានីយប៉ូលីសនិងធនាគារ ស្របពេលមានការកើនឡើង នៃការប្រយុទ្ធគ្នា រវាងយោធានិងពួកបះបោរជនជាតិភាគតិច នៅតាមតំបន់ព្រំដែន។ ក្នុងទីចំពោះមុខនៃការប្រឆាំងរីករាលដាលនោះ រដ្ឋាភិបាលយោធាភូមា បានប្រឹងប្រែងរក្សាសណ្ដាប់ធ្នាប់ ស្របពេលមានការតវ៉ាប្រចាំថ្ងៃ នៅក្នុងទីក្រុងនានា និងមានការប្រយុទ្ធគ្នានៅតាមតំបន់ព្រំដែន ចាប់តំាងពីរដ្ឋប្រហារផ្តួលរំលំមេដឹកនាំជាប់ឆ្នោត លោកស្រី អ៊ុង សានស៊ូជី...