ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលយោធាមីយ៉ានម៉ា ប្រកាសច្បាប់អាជ្ញាសឹក ក្នុងទីក្រុងក្រោយមានការវាយប្រហារ លើធនាគារ និងប៉ូលីស

បរទេស៖ រដ្ឋាភិបាលយោធារបស់ប្រទេសមីយ៉ានម៉ា តាមសេចក្តីរាយការណ៍ បានប្រកាសច្បាប់អាជ្ញាសឹក នៅក្នុងទីក្រុងមួយនៅរដ្ឋ ក្រោយរិះគន់ចំពោះភេរវករប្រដាប់អាវុធ សម្រាប់ការវាយប្រហារលើ ស្ថានីយប៉ូលីសនិងធនាគារ ស្របពេលមានការកើនឡើង នៃការប្រយុទ្ធគ្នា រវាងយោធានិងពួកបះបោរជនជាតិភាគតិច នៅតាមតំបន់ព្រំដែន។

ក្នុងទីចំពោះមុខនៃការប្រឆាំងរីករាលដាលនោះ រដ្ឋាភិបាលយោធាភូមា បានប្រឹងប្រែងរក្សាសណ្ដាប់ធ្នាប់ ស្របពេលមានការតវ៉ាប្រចាំថ្ងៃ នៅក្នុងទីក្រុងនានា និងមានការប្រយុទ្ធគ្នានៅតាមតំបន់ព្រំដែន ចាប់តំាងពីរដ្ឋប្រហារផ្តួលរំលំមេដឹកនាំជាប់ឆ្នោត លោកស្រី អ៊ុង សានស៊ូជី បញ្ចប់ការបោះជំហានឆ្ពោះ ទៅរកលទ្ធិប្រជាធិបតេយ្យ។

ទីភ្នាក់ងារសារព័ត៌មានមីយ៉ានម៉ា Myanmar News បានរាយការណ៍ថា ភាពចលាចលនៅក្នុងទីក្រុង Mindat កាលពីថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍ មានមនុស្សចូលរួមប្រមាណ១០០នាក់ ដោយប្រើប្រាស់កាំភ្លើងផលិតក្នុងស្រុក វាយប្រហារប៉ុស្តិ៍ប៉ូលីសមួយកន្លែង និងមនុស្សប្រមាណ ៥០នាក់ ធ្វើការផ្តោតគោលដៅលើ ធនាគារសេដ្ឋកិច្ចមីយ៉ានម៉ា។

កាសែតដដែលនេះ បាននិយាយប្រាប់ថា កងកម្លាំងសន្តិសុខទប់ទល់ បណ្ដេញការវាយប្រហារនោះ ដោយមិនបានធ្វើឲ្យមានអ្នករងគ្រោះនោះទេ។

គួរបញ្ជាក់ថា ឯកសារមួយ ដែលប្រកាសដាក់ច្បាប់អាជ្ញាសឹកក្នុងទីក្រុងនៅរដ្ឋ Chin ដែលស្ថិតនៅជាប់ព្រំដែនឥណ្ឌានោះ ត្រូវបានបង្ហោះនៅក្នុងកាសែតរដ្ឋមួយ ឈ្មោះ The Global New Light of Myanmar ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top