តេអេរ៉ង់៖ កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់បានឧ្យដឹងថា ការឆ្លងកាត់ដោយសុវត្ថិភាពឆ្លងកាត់ច្រកសមុទ្រហ័រមូស ត្រូវបានអនុញ្ញាតតែតាមរយៈផ្លូវ ដែលកំណត់ដោយអ៊ីរ៉ង់ប៉ុណ្ណោះ ដោយព្រមានថា ផ្លូវដឹកជញ្ជូនដែលទើបប្រកាសថ្មីដោយគ្មានការសម្របសម្រួល គឺមិនអាចទទួលយកបាន និងមានគ្រោះថ្នាក់។ ប្រភពបានបន្ថែមថា នាវាត្រូវតែទាក់ទងកងទ័ពជើងទឹក IRGC សម្រាប់ការណែនាំអំពីការដឹកជញ្ជូន ហើយបានព្រមានថា នាវាដែលមិនអនុវត្តតាមច្បាប់ទាំងនេះអាចប្រឈមមុខនឹងសកម្មភាពណាមួយរបស់អ៊ីរ៉ង់៕ ប្រែសម្រួល ឈូក បូរ៉ា
បរទេស៖ កងកម្លាំងសហរដ្ឋអាមេរិកបានបាញ់ប្រហារ និងធ្វើឱ្យនាវាដឹកប្រេងអ៊ីរ៉ង់ពីរគ្រឿង មិនអាចដំណើរការបាន កាលពីថ្ងៃសុក្រ បន្ទាប់ពីបានបាញ់តបតជាមួយ កងកម្លាំងអ៊ីរ៉ង់នៅក្នុងច្រកសមុទ្រហ័រមូសពេញមួយយប់។ ទន្ទឹមនឹងនេះ អេមីរ៉ាតអារ៉ាប់រួមបានរាយការណ៍ពីការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់មួយផ្សេងទៀត។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ថា ការវាយប្រហារទាំងនេះបានធ្វើឱ្យមានការសង្ស័យកាន់តែខ្លាំងឡើងលើបទឈប់បាញ់រយៈពេលមួយខែដ៏ទន់ខ្សោយ ដែលសហរដ្ឋអាមេរិកបានទទូចថានៅតែមានប្រសិទ្ធភាព។ ទីក្រុងវ៉ាស៊ីនតោនកំពុងរង់ចាំការឆ្លើយតបរបស់អ៊ីរ៉ង់ ចំពោះសំណើចុងក្រោយរបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាម បើកច្រកសមុទ្រឡើងវិញ និងកាត់បន្ថយកម្មវិធីនុយក្លេអ៊ែរ ដែលមានជម្លោះរបស់ទីក្រុងតេអេរ៉ង់។...