កងទ័ពជើងទឹក IRGC អ៊ីរ៉ង់ព្រមានប្រឆាំងនឹង ការដឹកជញ្ជូនដែលមិនមានការសម្របសម្រួល ឆ្លងកាត់ច្រកសមុទ្រហ័រមូស
តេអេរ៉ង់៖ កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់បានឧ្យដឹងថា ការឆ្លងកាត់ដោយសុវត្ថិភាពឆ្លងកាត់ច្រកសមុទ្រហ័រមូស ត្រូវបានអនុញ្ញាតតែតាមរយៈផ្លូវ ដែលកំណត់ដោយអ៊ីរ៉ង់ប៉ុណ្ណោះ ដោយព្រមានថា ផ្លូវដឹកជញ្ជូនដែលទើបប្រកាសថ្មីដោយគ្មានការសម្របសម្រួល គឺមិនអាចទទួលយកបាន និងមានគ្រោះថ្នាក់។
ប្រភពបានបន្ថែមថា នាវាត្រូវតែទាក់ទងកងទ័ពជើងទឹក IRGC សម្រាប់ការណែនាំអំពីការដឹកជញ្ជូន ហើយបានព្រមានថា នាវាដែលមិនអនុវត្តតាមច្បាប់ទាំងនេះអាចប្រឈមមុខនឹងសកម្មភាពណាមួយរបស់អ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា
