តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់នៅថ្ងៃពុធ បានកោះហៅឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំទីក្រុងតេអេរ៉ង់ លោក Hugo Shorter ជុំវិញចលនារបស់រដ្ឋាភិបាលអង់គ្លេស ក្នុងការកំណត់កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ជាការគំរាមកំហែងសន្តិសុខជាតិ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Alireza Yousefi អគ្គនាយកទទួលបន្ទុកអឺរ៉ុបខាងលិច ដែលបានកោះហៅឯកអគ្គរដ្ឋទូតអង់គ្លេស បានបង្ហាញពីការតវ៉ាយ៉ាងខ្លាំងរបស់ទីក្រុងតេអេរ៉ង់ ប្រឆាំងនឹងសកម្មភាព “អរិភាព” នេះ។ លោក Yousefi...
តេអេរ៉ង់៖ កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់បានឧ្យដឹងថា ការឆ្លងកាត់ដោយសុវត្ថិភាពឆ្លងកាត់ច្រកសមុទ្រហ័រមូស ត្រូវបានអនុញ្ញាតតែតាមរយៈផ្លូវ ដែលកំណត់ដោយអ៊ីរ៉ង់ប៉ុណ្ណោះ ដោយព្រមានថា ផ្លូវដឹកជញ្ជូនដែលទើបប្រកាសថ្មីដោយគ្មានការសម្របសម្រួល គឺមិនអាចទទួលយកបាន និងមានគ្រោះថ្នាក់។ ប្រភពបានបន្ថែមថា នាវាត្រូវតែទាក់ទងកងទ័ពជើងទឹក IRGC សម្រាប់ការណែនាំអំពីការដឹកជញ្ជូន ហើយបានព្រមានថា នាវាដែលមិនអនុវត្តតាមច្បាប់ទាំងនេះអាចប្រឈមមុខនឹងសកម្មភាពណាមួយរបស់អ៊ីរ៉ង់៕ ប្រែសម្រួល ឈូក បូរ៉ា