នៅដើមខែមេសា ជារៀងរាល់ឆ្នាំ ប្រទេសចិននឹងទទួលថ្ងៃបុណ្យដ៏សំខាន់មួយគឺបុណ្យ ឆេងម៉េង ។ ជាធម្មតា ថ្ងៃចំនៃបុណ្យ ឆេងម៉េង គឺនៅស្ថិតចន្លោះពីថ្ងៃទី ៤-៦ ខែមេសា ប៉ុន្តែភាគច្រើន គឺថ្ងៃទី ៥ ខែមេសា ។ បច្ចុប្បន្ន បុណ្យ ឆេងម៉េង ត្រូវបានជនជាតិចិន ចាត់ទុកជាថ្ងៃបុណ្យប្រពៃណី ដ៏ធំបំផុតមួយក្នុងចំណោមថ្ងៃបុណ្យប្រពៃណីធំទាំង...
ការសែនដូនតាក្នុង ឱកាសបុណ្យឆេងម៉េង ជាទំនៀមទម្លាប់ប្រពៃណី ដ៏សំខាន់នៃប្រទេសចិន។ តើហេតុអ្វីប្រជាជនចិនយកចិត្តទុកដាក់ ចំពោះការសែនដូនតា យ៉ាងនេះ? មិនថាដូនតាយើងដែលទទួល មរភាពហើយមានដួងព្រលឹងឬអត់ អ្វីដែលសំខាន់នោះគឺការនឹករលឹក របស់យើងចំពោះពួកគាត់។ ក្នុងដំណើររំលឹកដូនតា ដួងព្រលឹងរបស់យើងក៏មានឫសគល់ដែរ ប្រការនេះវាគឺសំខាន់ណាស់ ចំពោះមនុស្សដែលនៅរស់។ យើងចាំបាច់ត្រូវតែរកឱ្យឃើញ នូវឫសគល់របស់យើង។ និយាយចំពោះបុគ្គលម្នាក់ ត្រូវតែមានឫសគល់របស់បុគ្គល, និយាយចំពោះប្រជាជាតិមួយ ត្រូវតែមានឫសគល់របស់ប្រជាជាតិ។...