ព័ត៌មានអន្តរជាតិ
ឆ្មាំឆ្នេរសមុទ្ររបស់វៀតណាម និងចិន ចាប់ផ្តើមល្បាតរួមគ្នា
បរទេស៖ ឆ្មាំឆ្នេរសមុទ្រ នៃប្រទេសវៀតណាម និងចិន បានចាប់ផ្តើមល្បាតរួមគ្នារបស់ពួកគេ នៅលើដែនទឹកដែលនៅជាប់នឹងខ្សែបន្ទាត់ព្រំដែន ក្នុងឈូងសមុទ្រតុងកឹងកាលពីថ្ងៃពុធ។ នេះជាការល្បាតរួមគ្នាលើកទី២ក្នុងឆ្នាំនេះ និងលើកទី៧ ចាប់តាំងពីកិច្ចព្រមព្រៀងវៀតណាម-ចិនស្តីពីកិច្ចសហប្រតិបត្តិការនេសាទ នៅឈូងសមុទ្រតុងកឹងបានផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា...